សន្តិសុខសង្គម
ផ្ទះពលរដ្ឋ ១២ ខ្នង នៅស្រុកបាណន់ ត្រូវខ្យល់កន្ត្រាក់បោកបំផ្លាញខូចខាតយ៉ាងដំណំ
ផ្ទះប្រជាពលរដ្ឋជាង ១០ ខ្នង ត្រូវបានខ្យល់កន្ត្រាក់បំផ្លាញស្ទើរគ្មានសល់ ក្រោយពីមានភ្លៀងធ្លាក់មួយមេរួចមក។

ករណីគ្រោះធម្មជាតិនេះ បានកើតឡើងកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ៤ ល្ងាច នៅចំណុចភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយពេលនោះ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្ត្រាក់មកជាមួយតែម្ដង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅក្នុងករណីនេះដែរ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន ១២ ខ្នងផ្ទះ ដែលផ្ទះទាំងនោះជាកម្មសិទ្ធិរបស់ ឈ្មោះ ទូច សារឿន ភេទប្រុស អាយុ ៦៤ ឆ្នាំ, ឈ្មោះ សួន វ៉ុន ភេទប្រុស អាយុ ៦៨ ឆ្នាំ,ឈ្មោះ ខាន់ យាង ភេទស្រី អាយុ ៤២ ឆ្នាំ,ឈ្មោះ ខន ហេង ភេទប្រុស អាយុ ៣៧ ឆ្នាំ,ឈ្មោះ ជឿម ជឿត ភេទប្រុស អាយុ ៤៥ ឆ្នាំ,ឈ្មោះ ឯក យឿត ភេទប្រុស អាយុ ៥៥ ឆ្នាំ,ឈ្មោះ សាន់ សុខណៃ ភេទស្រី អាយុ ២៣ ឆ្នាំ, ឈ្មោះ ឆែម សាវឿន ភេទប្រុស អាយុ ៥១ ឆ្នាំ, ឈ្មោះ ឃាន ឡី ភេទស្រី អាយុ ៥៦ ឆ្នាំ ,ឈ្មោះ ហេង ចិត្ត ភេទប្រុស អាយុ ៣១ ឆ្នាំ, ឈ្មោះ ញ៉ៅ រ៉ិត ភេទស្រី អាយុ ៥៥ ឆ្នាំ, និង ឈ្មោះ ភួង ស្រីនាង ភេទស្រី អាយុ ៣១ ឆ្នាំ។

ផ្ទះទាំង ១២ ខ្នងនេះ រងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ