សន្តិសុខសង្គម
គោ៨ក្បាលត្រូវរន្ទះបាញ់ងាប់នៅក្នុងស្រុកបរិបូណ៌
សត្វគោ៨ក្បាលរបស់ប្រជាពលរដ្ឋត្រូវបានរន្ទះបាញ់ងាប់នៅពាក់កណ្ដាលអាធ្រាត ស្ថិតនៅក្នុងភូមិកំពង់អួរ ឃុំឃុនរ៉ង់ ស្រុកបរិបូណ៌។ លោកមេភូមិកំពង់អួរបានប្រាប់តាមទូរស័ព្ទឱ្យដឹងថា នៅវេលាម៉ោង០១ និង០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងខ្លាំង លាយ ឡំ និងផ្គររន្ទះផង បានធ្វើឲ្យសត្វគោចំនួន ០៨ ក្បាលដេកក្នុងក្រោលត្រូវរន្ទះបាញ់ងាប់នៅ និងកន្លែង។

លោកមេភូមិបានបញ្ជាក់ថា ហ្វូងគោ ដែលនៅក្នុងក្រោលទាំងអស់មានជា ង២០ក្បាល តែត្រូវរន្ទះបាញងាប់ចំនួន៨ក្បាល ក្រៅពីនោះពុំមានគ្រោះថ្នាក់អ្វីឡើយ។ លោកបញ្ជាក់ទៀតថា សត្វគោទាំង អស់នេះម្ចាស់នៅភូមិសេរី ឃុំខុនរ៉ង ដោយម្ចាស់បានធ្វើក្រោលឱ្យគោដេកនៅមុខវត្តកំពង់អួររាល់យប់ថ្ងៃដែលមានចម្ងាយពីផ្ទះម្ចាស់ប្រមាណជា២គីឡូម៉ែត្រ ដើម្បីជាការងាយស្រួលឃ្វាលផងដែរ។
ក្នុងហេតុការណ៍ខាងលើនេះ ម្ចាស់គោមានការសោកស្ដាយយ៉ាងខ្លាំង តែនេះវាជាគ្រោះធម្មជាតិដែលមិនអាចដឹងមុន ហើយការបាត់បង់សត្វគោ៨ក្បាលនេះ គឺជាខាតបង់មួយមានទំហំធំផងដែរសម្រាប់ប្រជាកសិករនៅស្រុកស្រែ។ ក្នុងនាមលោកជាអាជ្ញាធរមានតែការចូលរួមសោក ស្ដាយជាមួយនឹងម្ចាស់គោតែប៉ុណ្ណោះ។
លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងភូមិស្រុកតាមទីជនបទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទាំងអស់គ្នាព្រោះរដូវវស្សាជិតចូលមកដល់ហើយ គ្រោះធម្មជាតិ ទាំងភ្លៀង ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ពិតជាកើតមានដែលយើងត្រូវតែមានការប្រុងប្រយ័ត្នគ្រប់គ្នា៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?