Connect with us

សន្តិសុខសង្គម

គោ​០៨​ក្បាល​ត្រូវ​បាន​រន្ទះបាញ់​ងាប់​កាលពី​យប់​ម្សិលមិញ នៅ​ក្នុង​ស្រុក​បរិបូណ៌

បានផុស

នៅ

កំពង់ឆ្នាំង ៖​ សត្វ​គោ​០៨​ក្បាល​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​រន្ទះបាញ់​ងាប់​នៅ​ពាក់កណ្ដាល​អធ្រាត្រ ស្ថិតនៅ​ក្នុង​ភូមិ​កំពង់​អួរ ឃុំ​ឃុន​រ៉ង់ ស្រុក​បរិបូណ៌។

លោក​មេភូមិ​កំពង់​អួរ​បាន​ប្រាប់​តាម​ទូរសព្ទ​ឱ្យដឹងថា នៅវេលា​ម៉ោង​០១ និង​០០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី០៨ ខែមេសា ឆ្នាំ​២០២៣ មាន​ភ្លៀង​មួយ​មេ​យ៉ាង​ខ្លាំង លាយឡំ​និង​ផ្គរ​រន្ទះ​ផង បានធ្វើ​ឲ្យ​សត្វ​គោ​ចំនួន ០៨ ក្បាល​ដេក​ក្នុង​ក្រោល​ត្រូវ​រន្ទះបាញ់​ងាប់​នៅ​និង​កន្លែង​។

លោក​មេភូមិ​បាន​បញ្ជាក់​ថា ហ្វូងគោ​ដែល​នៅក្នុង​ក្រោល​ទាំងអស់​មាន​ជាង​២០​ក្បាល តែ​ត្រូវ​រន្ទះ​បាញ់​ងាប់​ចំនួន​០៨​ក្បាល ក្រៅពីនោះ​ពុំមាន​គ្រោះថ្នាក់​អ្វី​ឡើយ។

លោក​បញ្ជាក់​ទៀត​ថា សត្វ​គោ​ទាំងអស់នេះ​មាន​ម្ចាស់​នៅ​ភូមិ​សេរី ឃុំ​ខុន​រ៉ង ដោយ​ម្ចាស់​បាន​ធ្វើ​ក្រោល​ឱ្យ​គោ​ដេក​នៅមុខ​វត្ត​កំពង់​អួរ​រាល់​យប់​ថ្ងៃ​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ម្ចាស់​ប្រមាណ​ជា​២​គីឡូម៉ែត្រ ដើម្បី​ជា​ការ​ងាយ​ស្រួល​ឃ្វាល​ផងដែរ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ ម្ចាស់​គោ​មានការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង តែ​នេះ​វា​ជា​គ្រោះធម្មជាតិ​ដែល​មិនអាច​ដឹង​មុន ហើយ​ការបាត់បង់​សត្វ​គោ​៨​ក្បាល​នេះ គឺជា​ខាតបង់​មួយ​មាន​ទំហំ​ធំ​ផង​ដែរ​សម្រាប់​ប្រជាកសិករ​នៅ​ស្រុកស្រែ​។ ក្នុងនាម​លោក​ជា​អាជ្ញាធរ​មានតែ​ការចូលរួម​សោកស្ដាយ​ជាមួយនឹង​ម្ចាស់​គោ​តែ​ប៉ុណ្ណោះ។

លោក​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​នៅក្នុង​ភូមិ​ស្រុក​តាម​ទីជនបទ​ទាំងអស់ ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទាំង​អស់​គ្នា​ព្រោះ​រដូវវស្សា​ជិត​ចូលមក​ដល់ហើយ គ្រោះធម្មជាតិ ទាំង​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ពិតជា​កើតមាន​ដែល​យើង​ត្រូវតែ​មានការ​ប្រុង​ប្រ​យ័ត្ន​គ្រប់គ្នា​៕

ដោយ ៖ ឈៀង​ ថា​រិ​ទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម