Connect with us

សន្តិសុខសង្គម

ត្រី​ឆ្តោរ​ចិញ្ចឹម​​ក្នុង​ស្រះ​ប្រមាណ​២០​តោន​ងាប់​ជា​បន្តបន្ទាប់ ​ខណៈ​រលក​កំដៅ​បន្ត​កើន​ឡើងខ្លាំង

បានផុស

នៅ

កំពង់ឆ្នាំង ៖ រលក​កំដៅ​ដែល​បាន​កើតមាន​ជា​រៀងរាល់​ថ្ងៃនេះ​ បាន​ធ្វើ​ឲ្យ​ត្រី​ឆ្តោរ​ដែល​ចិញ្ចឹម​នៅ​ក្នុង​ស្រះ​ប្រមាណ ២០​តោន​បាន​ងាប់​រយៈពេល​២-៣ ថ្ងៃនេះ ក្នុង​ភូមិ​កោះ​លត ឃុំ​កោះ​ថ្កូវ​ស្រុក​ជល់​គិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ឡុង ជា​អ្នក​ចិញ្ចឹម​ត្រី​ក៏​ជា​មន្ត្រីជលផល នៅ​រសៀល​ថ្ងៃទី៨ ខែមេសា​នេះ​បានឲ្យ​ដឹង​ថា ស្រះ​ចិញ្ចឹម​ត្រី​របស់​លោក​មាន ១២​ស្រះ​តូចធំ ដែលមាន​ទំហំ ១​ហិកតា​៤០​អារ លោក​បាន​ចិញ្ចឹម​ត្រី​ឆ្តោរ ត្រី​ប្រា ត្រី​ពោរ ត្រី​ឆ្ពិន និង​ត្រី​ព្រួល​ដែល​លោក​បាន​ចិញ្ចឹម​ត្រី​នៅ​តាម​ស្រះ​នេះ​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។

លោក ឃឹម​ឡុង បាន​បន្ត​ថា ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​ត្រី​នៅក្នុង​ស្រះ​ដែល​ត្រី​មួយ​ក្បាលៗ​មាន​ទម្ងន់​ពី​៧​ទៅ ៨ ខាំ បាន​ងាប់​អស់​ប្រមាណ​២០តោន ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃទី ៨ ខែមេសា​នេះ នឹង​បើ​រលក​កំដៅ​នៅតែ​ក្តៅ​ខ្លាំង​នោះ​ត្រី​អាច​នឹង​ងាប់​ជា​បន្ត​ទៀត៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម