Connect with us

សន្តិសុខសង្គម

ក្មេងប្រុស​ស្រី​៣នាក់​នាំគ្នាទៅលេង​ស្រះទឹក​ បណ្ដាល​ឲ្យ​ក្មេងស្រីម្នាក់លង់ស្លាប់

បានផុស

នៅ

បាត់ដំបង ៖ អនិច្ចា​ក្មេង​ស្រី​ម្នាក់ នៅក្នុង​ចំណោម​ក្មេងៗ​ចំនួន​៣​នាក់ បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ក្រោយ​មាន​ក្មេង​រត់​ទៅប្រាប់ចាស់ៗ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នា​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២ និង ៤០ នាទី​ថ្ងៃត្រង់​នៅ​ចំណុច​ប៉ៃឡាំ ក្នុងភូមិ​បុះខ្នុរ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង ដោយសារតែ​មានការ​ឆោឡោ​ពី​សំណាក់​ចាស់ៗ​ក្នុងភូមិ បន្ទាប់ពី​មាន​ក្មេងៗ​រត់​ទៅប្រាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​មុនពេល​កើតហេតុ មាន​ក្មេងប្រុស ស្រី ចំនួន​៣​នាក់ គឺ​មាន​ឈ្មោះ ឈុន​ណា អា​លី​តា (​សព​) ភេទ​ស្រី អាយុ​៧​ឆ្នាំ ឈ្មោះ រ៉ើ​ន ឧ​ត្ត​ម ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​៦​ឆ្នាំ និង ឈ្មោះ រ៉ើ​ន សុខ​ធីតា ភេទ​ស្រី អាយុ​៦​ឆ្នាំ បាននាំគ្នា​ទៅ​ងូតទឹក​លេង នៅក្នុង​ស្រះ​ខាងលិច​ផ្ទះ។

លុះ​នៅពេលដែល​ចុះទៅ​ក្នុង​ទឹក ហើយ​ដឹង​ថា ឈ្មោះ ឈុន​ណា អា​លី​តា លង់​លិចទៅ​ក្នុង​ទឹក​បាត់​ទៅហើយនោះ ក្មេង​ទាំងពីរ​នាក់​ដែល​នៅ​ខាងលើ បាន​រត់​មក​ប្រាប់​ជីតា​របស់​ក្មេងស្រី (​សព​) បង្ក​ការភ្ញាក់ផ្អើល​ដល់​ចាស់ៗ​ក្នុងភូមិ​តែ​ម្តង ទើប​នាំគ្នា​មក​ចុះ​រាវរក​ក៏​ប្រទះ​ឃើញតែ​នាង​ស្លាប់​បាត់ទៅហើយ​។

បច្ចុប្បន្ន​សព ក្រោយពី​សមត្ថកិច្ច​ចុះ​ពិនិត្យ​រួចមក ក៏បាន​ធ្វើការ​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ នាំយកទៅ​ធ្វើបុណ្យ​ទាំង​ក្តី​អាឡោះអាឡៃ​ជាទីបំផុត៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម