សន្តិសុខសង្គម
ករណីកាប់យុវជន៣ឲ្យរបួសធ្ងន់ស្ទើរស្លាប់នៅស្រុកទ្រាំងជនបង្កនៅមិនទាន់ចាប់បាននៅឡើយទេ
បើទោះបីជនបង្កករណីប្រើហិង្សាមួយត្រូវបានសមត្ថកិច្ចអះអាងថា បានកំណត់មុខសញ្ញាហើយយ៉ាងណាក៏ដោយ តែគឹតមកដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ នៅមិនទាន់ចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោសបាននៅឡើយទេ ខណៈជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្នុងមន្ទីរពេទ្យនៅឡើយ។

សាច់ញាតិជនរងគ្រោះបានបញ្ជាក់បា្រប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះថា នៅយប់ថ្ងៃទី០៨ ខែមេសា ម៉ោង២២និង០០នាទី ក្រោយចប់កម្មវិធីស៊ីការ កូនអ្នកភូមិនៅភូមិឈើទាលបាក់ ឃុំធ្លក់ ស្រុកទ្រាំង ខេត្តតាកែវ ជនរងគ្រោះមានគ្នា៥នាក់ជិះរថយន្តមួយគ្រឿងបានចុះជួយរយ៉ែរថយន្តជនបង្ក តែមិនដឹងជាប៉ះពាល់ពាក្យសម្តីគ្នាយ៉ាងម៉េច បានជាជនបង្កមានគ្នាច្រើននាក់ចុះពីរថយន្ត២គ្រឿង ធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់៣នាក់តែម្តង។
ជនរងគ្រោះទាំង៣នាក់ខាងលើមាន ១ឈ្មោះ សំ សុវណ្ណារ៉ា ទី២ឈ្មោះ លី វីរៈ និងទី៣ឈ្មោះ លី ម្នាក់ៗរងរបួសធ្ងន់ ដោយម្នាក់ត្រូវគេចាក់ចំទ្រួង និងម្នាក់ទៀតចាក់ធ្លាយពោះវៀន និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយធ្វើសកម្មភាពរួចជនបង្កបាននាំគ្នាឡើងជិះរថយន្តមួយគ្រឿងចេញបាត់ ដោយបន្សល់ទុករថយន្តកាមេរីហាយព្រីតមួយគ្រឿ ដែលមានស្លាក់លេខ ភ្នំពេញ 2AV.7891 នៅកន្លែងកើតហេតុ។ សាច់ញាតិជនរងគ្រោះក្រោយកើតហេតុបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងរួចរាល់អស់ហើយ និងបានសំណូមពរមានវិធានការចាប់ជនបង្កឲ្យខានតែបានផង។
ជុំវិញករណីខាងលើ លោក ប៉ិច វណ្ណា អធិការរងនគរបាលស្រុកទ្រាំង ទទួលផែនព្រហ្មទណ្ឌបានស្រាយបញ្ជាក់នៅព្រឹកថ្ងៃទី១០មេសានេះថា លោកកំពុងធ្វើការលើរឿងនេះ និងបានកំណត់មុខសញ្ញារួចរាល់អស់ហើយ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?