សន្តិសុខសង្គម
គាស់ទូលួចលុយជីតាជាង១ម៉ឺនដុល្លារ ទិញសម្ភារនិយមឲ្យមិត្តភ័ក្កិ
កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនបានលួចគាស់យកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែក២ខ្សែកាលថ្ងៃទី ២ខែ មេសាឆ្នាំ ២០២៣កន្លងទៅ។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់ឱ្យដឹងថា ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃ២ ខែមេសា ២០២៣ នៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកអធិការបញ្ជាក់ថា ជនសង្ស័យរួមមាន១ឈ្មោះ មូល ពិសិដ្ឋ ហៅពេជ្រ ភេទប្រុសអាយុ១៦ឆ្នាំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវជាចៅបង្កើតជនរងគ្រោះជាអ្នកធ្វើសកម្មភាពលួច និងក្រោយឃាត់ខ្លួនដកហូតវត្ថុតាងម៉ូតូម៉ាកនិច ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង ខ្សែក២ខ្សែរ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ។ ទី២ឈ្មោះ អុឹង សុភានុត ភេទប្រុស អាយុ១៧ ឆ្នាំនៅភូមិអូឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿងទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះ មូល ពិសិដ្ឋ ទិញឱ្យ)។ ទី៣ឈ្មោះ រ៉េន ចាន់យូរ ភេទប្រុសអាយុ១៧ ឆ្នាំនៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិច ផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង (ទទួលផលចោរកម្ម ឈ្មោះ មូល ពិសិដ្ឋ ជាអ្នកទិញឲ្យ)។ ទី៤ឈ្មោះ ហេង មករា ភេទប្រុសអាយុ១៧ឆ្នាំនៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១២ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះ មូល ពិសិដ្ឋ ទិញឲ្យ)។
លោកបន្តថា ក្រោយកើតហេតុ និងទទួលបានពាក្យបណ្ដឹងជនរងគ្រោះ មានករណីជនសង្ស័យប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពគាស់ទ្វារផ្ទះ និងគាស់ថតតុរបស់ឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុស អាយុ៦៩ឆ្នាំ នៅភូមិមហាសេនា ឃុំតាភេម យកបានសម្ភារៈរួមមាន ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤៥០០ដុលា្ល រួចគេចខ្លួនបាត់នៅពេលជីតាជីដូន និងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។

ភ្លាមៗនោះសមត្ថកិច្ចរបស់លោកបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨និង០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់តែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សាកសួរនិងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?