សន្តិសុខសង្គម
ចាប់ខ្លួនជនដៃដល់ និងបក្ខពួកសរុប៦នាក់ ក្នុងករណីបាញ់សម្លាប់ជនរងគ្រោះនៅខេត្តបាត់ដំបង
ខ្មាន់កាំភ្លើង រួមនឹងបក្ខពួកសរុបចំនួន៦នាក់ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ឈានដល់ការចាប់ខ្លួន បន្ទាប់ពីពួកគេបានបាញ់ទៅលើយុវជនម្នាក់បណ្តាលអោយស្លាប់ដោយគ្មានហេតុផល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣៥នាទី នៅចំណុចក្រុមទី៦១ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ជនសង្ស័យទាំង០៦នាក់នេះបានចូលរួមធ្វើសកម្មភាពបាញ់សម្លាប់ជនរងគ្រោះឈ្មោះ រឿង ប៉ូឡូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឱ្យរងរបួស០១គ្រាប់ ត្រូវត្រង់ទ្រូងខាងឆ្វេង(ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។

ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការសម្របសម្រួល នីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១និង០៦នាទី នៅចំណុចភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងអន្តរាគមន៍បង្ការ បង្ក្រាប សហការ ជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ដែលដឹកនាំដោយលោកវរសេនីយ៍ឯក កោ ស៊ុនកាំង ជានាយការិយាល័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកកម្លាំង អធិការដ្ឋាននគរបាលស្រុកថ្មគោលកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបករណីឃាតកម្ម(ប្រើប្រាស់កាំភ្លើងខ្លីបាញ់សម្លាប់) ១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៦នាក់មកកាន់ ស្នងការដ្ឋាន។

ជនសង្ស័យទាំង៦នាក់គឺ១.ឈ្មោះ វុធ សួខសួស្តី ហៅសល់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក (ជាជនដៃដល់)។ ២.ឈ្មោះ ឡុង ស្រីចើត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិក្បាលឡាន ឃុំអំពិលប្រាំដើម ស្រុកបវេល(ជាបក្ខពួក)។ ៣. ឈ្មោះ កៅលីគួ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបោសឡោក ឃុំសឿ ស្រុកមង្គលបូរី(ជាបក្ខពួក)។ ៤.ឈ្មោះ កែវ ឡេងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរស្បែកកប្រើស ឃុំអំពិលប្រាំដើម ស្រុកបវេល(ជាបក្ខពួក)។ ៥.ឈ្មោះ លឹម គឹមថុង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអន្លង់ស្តី ឃុំអំពិលប្រាំដើម ស្រុកបវេល(ជាបក្ខពួក)។ និង៦.ឈ្មោះ ស៊ី សំ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល(ជាបក្ខពួក)។

ឆ្លងតាមការសួរយកចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ទៅលើជនរងគ្រោះនៅចំណុចកើតហេតុខាងលើប្រាកដមែន។ វត្ថុតាងដកហូតរួមមាន អាវុធខ្លី១ដើម និងម៉ូតូចំនួន០៥គ្រឿង។ បច្ចុប្បន្នការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ