Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកំពង់ឆ្នាំង​បញ្ចេញកម្លាំង​ជាង ៦០០ នាក់ ការពារសណ្ដាប់ធ្នាប់​ក្នុងពេលចូលឆ្នាំ

បានផុស

នៅ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានប្រជុំដាក់ចេញនូវផែនការធំៗចំនួន ២ ដើម្បីការពារសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អ ដោយមានកងកម្លាំងនគរបាលសរុបចំនួន ៦២៩ នាក់ ការពារ ​៤១​គោលដៅ ក្នុងខេត្តទាំងមូល សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ២០២៣ មានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣ និងផែនការទី ២ ព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ (32nd SEA Game) និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២( 12th ASEAN Para Game) នឹងប្រារព្ធឡើងនៅកម្ពុជា ដែលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដោយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការនគរបាលខេត្តក៏សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នាដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ជាមួយគ្នានេះដែរក៏សូមចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ៕

អត្ថបទ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២៨ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម