សន្តិសុខសង្គម
អយ្យការសាលាដំបូងខេត្តកោះកុង បញ្ជាឱ្យជនបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្ស ចូលខ្លួនបំភ្លឺ
អយ្យការអមសាលាដំបូងខេត្តកោះកុង បានចេញដីកាបញ្ជាឱ្យជនបង្កចូលបង្ហាញខ្លួននៅស្នងការនគរបាលខេត្ត ដើម្បីសាកសួរ និងបំភ្លឺលើករណីបង្កគ្រោះថ្នាក់ចរាចរណ៍បើកបរបុករះម៉ូតូ ហើយជ្រុលទៅបុកហាងបាយមួយកន្លែងក្បែររង្វង់មូលយាយរែកផ្លែឈើ ក្នុងក្រុងខេរមភូមិន្ទ។
លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងខេត្តកោះកុង តាមរយៈលិខិតដីកាបញ្ជារបស់ខ្លួន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាឱ្យឈ្មោះ សោម វិចិត្រ ហៅប៉ាវ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ សង្កាត់ដងទង់ ត្រូវចូលបង្ហាញខ្លួននៅការិយាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តកោះកុងឱ្យបានមុនថ្ងៃទី២៣ ខែមេសា ក្នុងគោលបំណងដើម្បីសាកសួរ បំភ្លឺ អំពីករណីបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យមានរបួសដល់អ្នកដ៏ទៃ ប្រព្រឹត្តនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ។
ព្រះរាជអាជ្ញារងខេត្ត អនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលខាងលើនេះឱ្យចូលមកបង្ហាញខ្លួន។ ការតម្រូវឱ្យជនបង្កចូលខ្លួនបំភ្លឺនេះ អយ្យការអមសាលាដំបូងខេត្តកោះកុង យោងលើមាត្រា៣៧ មាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ដីកាបញ្ជាឱ្យជនបង្កចូលបង្ហាញខ្លួននេះ ធ្វើឡើងទោះបីជា មានតំណាងសាច់ញាតិជនបង្កយល់ព្រមចូលខ្លួនដោះស្រាយតាមច្បាប់រាល់ការខូចខាតទាំងអស់ក៏ដោយ ក៏តុលាការបន្តអនុវត្តនីតិវិធីផងដែរ។
យ៉ាងហោចណាស់ មានមនុស្ស ៧នាក់រងរបួសធ្ងន់ស្រាល ករណីរថយន្ត១គ្រឿងបោះពួយបុកចូលហាងបាយ១កន្លែងក្នុងក្រុងខេមរភូមិន្ទ កាលពីវេលាម៉ោង៧ និង៤៤នាទី យប់ថ្ងៃទី១៤ ខែមេសា ថ្មីៗនេះ បង្កឡើងដោយម្ចាស់រថយន្តបង្កឈ្មោះ សោម វិចិត្រ ហៅប៉ាវ មុខរបរលក់ដូរក្នុងផ្សារដងទង់ បើកបររថយន្តម៉ាក តាកូម៉ា ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2BQ:4355 បានរត់គេចខ្លួនភ្លាមៗបន្សល់ទុកតែអ្នករួមដំណើរម្នាក់ ហើយធ្វើឱ្យមានភាពភ្ញាក់ផ្អើលជាខ្លាំង។
បើតាមលោក ចាន់ វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ឱ្យដឹងថា ពុំមានមនុស្សណាស្លាប់នោះនៅនឹងកន្លែងភ្លាមៗទេក្នុងហេតុការណ៍នោះ។ ប៉ុន្តែប្រសិនបើរថយន្តឆាបឆេះកាន់តែខ្លាំងអំឡុងពេលបុកចូលហាងបាយឈ្មោះភក្តី វានឹងបង្កគ្រោះមហន្តរាយធំ ទោះយ៉ាងណាលោកឧត្តមសេនីយ៍ គង់ មនោ ស្នងការនគរបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ឋទប់ស្កាត់បានទាន់ពេលវេលា។
សមត្ថកិច្ច សន្និដ្ឋានថា ជនបង្កភិតភ័យខ្លាំងបើកបុករះម៉ូតូចំនួន ៥គ្រឿងដែលចតនៅលើចិញ្ចើមថ្នល់ នឹងជ្រុលបុកម៉ូតូកំពុងធ្វើដំណើរស្របទិសដៅជាមួយគ្នាមួយគ្រឿងទៀត ហើយបានជាន់បន្ថែមក្បឿងថាជាហ្រ្វាំង។ វាពុំមែនជាការស្រវឹងស្រានោះទេ នេះបើតាមសាកសួរអ្នករួមដំណើរជាមួយជនបង្កដែលនាំខ្លួនមកកាន់អធិការដ្ឋាន៕
អត្តបទ៖ សិរីវឌ្ឍនៈ
ចុចអាន៖ រថយន្តស៊េរីទំនើបបុករបាំងការដ្ឋានសាងសង់ស្ពានអាកាសផ្លូវ៦០ម៉ែត្រ
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?