Connect with us

សន្តិសុខសង្គម

បាញ់តដៃគ្នាក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាបណ្ដាលឲ្យស្លាប់ពីរនាក់ និងរបួសសមត្ថកិច្ចម្នាក់

បានផុស

នៅ

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់បានរងរបួសក្នុងហេតុការណ៍បាញ់តដៃគ្នាជាមួយជនសង្ស័យ ខណៈជនសង្ស័យ២នាក់ស្លាប់នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិគោកចំបក់  សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីរាយការណ៍ពីក្រុមការងារកម្ពុជាថ្មីដែលនៅកន្លែងកើតហេតុ ក្រុមជនសង្ស័យមានគ្នា៤នាក់បាញ់តដៃជាមួយកម្លាំងជាច្រើនគ្រាប់ បណ្ដាលឲ្យសមត្ថកិច្ចរងរបួសម្នាក់ និងជនសង្ស័យ២នាក់បានស្លាប់ ចំណែក២នាក់ទៀតគេចខ្លួនបាត់។ ក្នុងប្រតិបត្តិការណ៍ កម្លាំងសមត្ថកិច្ចបានដកហូតអាវុធខ្លីមួយដើម។

បើតាមលោកឩត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅមុននេះថា ក្រុមជនសង្ស័យ ជាមុខសញ្ញាកាច់កលួចម៉ូតូ និងលួចរថយន្តយ៉ាងសកម្ម ដោយមានអាវុធ​ដែលតែងតែបាញ់គម្រាមជនរងគ្រោះពេលចេញធ្វើសកម្មភាពនាពេលកន្លងមក។ លោកឩត្ដមសេនីយងត្រី បានបន្ថែមថា ក្រុមជនសង្ស័យបានបាញ់ស្រោចមកលើសមត្ថកិច្ច ដែលបណ្តាលឲ្យនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រងរបួសត្រង់ជើង ខណ:នោះដើម្បីការពារខ្លួនសមត្ថកិច្ចបានប្រើប្រាស់សិទ្ធការពារខ្លួនដោយបាញ់តបតវិញបណ្តាលឲ្យជនសង្ស័យ២នាក់ស្លាប់នៅនឹងកន្លែង៕

រាយការណ៍៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម