Connect with us

សន្តិសុខសង្គម

Update៖ មុនបាញ់តដៃជាមួយសមត្ថកិច្ច ក្រុម ជនសង្ស័យបានលួចរថយន្ដស៊េរីទំនើបមួយគ្រឿង យកមកជួសជុលប្ដូរពណ៌

បានផុស

នៅ

ករណីផ្ទុះអាវុធតដៃគ្នាជាមួយកម្លាំងនគរបាលព្រហ្មពណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បណ្ដាលឲ្យជនសង្ស័យ២នាក់ស្លាប់ និងរបួសសមត្ថកិច្ចម្នាក់នោះ មុនពេលផ្ទុះអាវុធក្រុមជនសង្ស័យបានលួចរថយន្ដមួយគ្រឿងម៉ាកអេស្កាឡែត ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2BM 8712 ពីក្នុងមូលដ្ឋានខណ្ឌមានជ័យ ហើយយកមកយាន្តដ្ឋានជួសជុលរថយន្ត (កន្លែងកើតហេតុ) ដើម្បីកែ និងប្តូរពណ៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសមត្ថកិច្ចឲ្យដឹងថា ដោយឃើញជនសង្ស័យកំពុងជិះម៉ូតូ២គ្រឿងគ្នា៤នាក់ក៏ដេញឃាត់ខ្លួន តែត្រូវជនសង្ស័យដកកាំភ្លើងបាញ់ស្រោចទៅលើកម្លាំងសមត្ថកិច្ចធ្វើឲ្យរងរបួសនាយរងផ្នែកព្រហ្មទណ្ឌម្នាក់ចំជើង។ ខណ:នោះដើម្បីការពារខ្លួនសមត្ថកិច្ចបានប្រើប្រាស់សិទ្ធការពារខ្លួនដោយបាញ់តបតវិញបណ្តាលឲ្យជនសង្ស័យ២នាក់ស្លាប់នៅនឹងកន្លែង ចំណែកជនសង្ស័យ២នាក់ទៀតគេចខ្លួនបាត់។

បើតាមលោកឩត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមជនសង្ស័យ ជាមុខសញ្ញាកាច់កលួចម៉ូតូ និងលួចរថយន្តយ៉ាងសកម្ម ដោយមានអាវុធ​ដែលតែងតែបាញ់គម្រាម​ជនរងគ្រោះពេលចេញធ្វើសកម្មភាពនាពេលកន្លងមក។

សូមបញ្ជាក់ថា​ ករណីផ្ទុះអាវុធតដៃគ្នាជាមួយសមត្ថកិច្ចនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យដែលគេចខ្លួនសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម