សន្តិសុខសង្គម
ផ្ទះ ២៧ ខ្នង ដែលឆេះនៅសង្កាត់ផ្សារឆ្នាំងសាងសង់ឡើងវិញ ២០ ខ្នង ខណៈផ្ទះមួយចំនួនមិនបានសាងសង់បង្គន់
មន្ត្រីនគរបាលនៅធ្វើការងារនៅប៉ុស្តិ៍ដើមពោធិ៍មាត់ទន្លេផ្សារក្រោមក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២៣ បានឲ្យដឹងថា សព្វថ្ងៃនេះនៅពេលខ្យល់បក់មកពីទិសខាងត្បូងម្ដងៗធំក្លិនស្អុយពិបាកទ្រាំដែលសង្ស័យថាផ្ទះប្រជាពលរដ្ឋដែលបានឆេះចំនួន ២៧ ខ្នងកន្លងទៅពេលកសាងថ្មីឡើងវិញមួយចំនួនមិនបានធ្វើបង្គន់អនាម័យទេគឺបន្ទោរបង់ទម្លាក់មកដីហូរចូលព្រែកតែម្តងទើបធំខ្លិនមិនល្អបែបនេះ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរភូមិ និងសង្កាត់មេត្តាជួយអប់រំណែនាំឱ្យពួកគាត់ធ្វើបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះឲ្យបានត្រឹមត្រូវផងដើម្បីរួមគ្នាបំបាត់ក្លិនស្អុយ និងថែរក្សាបរិស្ថានល្អបរិសុទ្ធសម្រាប់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅមាត់ទន្លេផ្សារក្រោម។
ចំពោះស្ពានឈើដែលឆ្លងពីប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារឆ្នាំងទៅកាន់ភូមិកណ្ដាលក៏មានសភាពទ្រុឌទ្រោមផងដែរ ដែលករណីនេះអាជ្ញាធរភូមិឃុំគួរមានវិធានការជួសជុលឱ្យរឹងមាំសម្រាប់ប្រើប្រាស់នៅរដូវវស្សាទឹកទន្លេឡើង។

សូមបញ្ជាក់ផងដែរថា កាលពីព្រឹកទី ១២ ខែមីនាឆ្នាំ២០២៣ អគ្គីភ័យបានឆាបឆេះចេញពីផ្ទះឆ្អើរត្រីមួយកន្លែងនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សរឆ្នាំង ក្រុងកំពង់ឆ្នាំងបណ្ដាលឱ្យឆេះរាលដាលអស់ផ្ទះសរុប ចំនួន ២៧ខ្នង ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ៤៥ គ្រួសារ។
ដោយឡែកក្រោយពេលកើតហេតុប្រជាពលរដ្ឋជាជនរងគ្រោះមួយចំនួនដែលមានលទ្ធភាពបានស្នើសុំអាជ្ញាធរក្រុង និងខេត្តសាងសង់ផ្ទះថ្មឡើងវិញ។ ប៉ុន្តែត្រូវបានអាជ្ញាធរបានហាមឃាត់មិនឲ្យសាងសង់ផ្ទះថ្មរឹងមាំនោះឡើយគឺអនុញ្ញាតឲ្យសាងសង់ផ្ទះឈើ ឬផ្ទះស័ង្កសីបណ្ដោះអាសន្នតែប៉ុណ្ណោះ។

ព្រោះថាតំបន់ជួរដើមស្រល់នេះអាជ្ញាធរខេត្តមានគម្រោងសាងសង់សួនច្បារក្នុងពេលខាងមុខនេះ ហើយគម្រោងនេះក៏ធ្លាប់បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅម្ដុំនេះចំនួន ៤៥ គ្រួសារឱ្យត្រៀមបន្លាស់ទីលំនៅឋានរួចហើយផងដែរក្នុងអាណត្តិលោក ឈួរ ចាន់ឌឿន ជាអភិបាលខេត្ត។
ចំណែកផ្ទះថ្មដែលកសាងជំនាន់បារាំងទ្រុឌទ្រោមចំនួន ១៣ ល្វែងដែលបានវាយចោលក្នុងឆ្នាំ ២០២១ កន្លងមក នៅទល់មុខតំបន់ផ្ទះឆេះ ក្នុងពេលនេះត្រូវបានម្ចាស់ផ្ទះចាប់ផ្ដើមកសាងជាផ្ទះល្វែងឡើងវិញបានប្រមាណ២០% ហើយ។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់នេះបានឲ្យដឹងថា ការកសាងផ្ទះ១៣ ល្វែងខាងលើនេះក្នុងមួយល្វែងៗ ២ជាន់មានតម្លៃជាង ៦ ម៉ឺនដុល្លារ ដោយត្រូវចាក់ប្លង់សេ ២ សន្លឹក កន្លះ៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ