Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីកោះហៅអ្នកកាក់រថយន្ដយកលុយនៅក្រោមស្ពានអាកាសស្ទឹងមានជ័យមកអប់រំ

បានផុស

នៅ

បន្ទាប់ពីមានការចែករំលែកនូវវីដេអូពីសកម្មភាពរបស់បុរសស្លៀកពាក់ស៊ីវិលម្នាក់កាន់ដំបងបញ្ជាចរាចរណ៍កាក់រថយន្ដដឹកទំនិញយកលុយនៅក្រោមស្ពានអាកាសស្ទឹងមានជ័យកាលពីវេលាម៉ោង១០:២២នាទីយប់ ថ្ងៃទី១២ ខែមេសា​នោះមក នៅថ្ងៃទី១៨ ខែមេសា នេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅបុរសរូបនេះមកអប់រំណែនាំ និងធ្វើកិច្ចសន្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា តាមការបញ្ជាក់របស់បុរសម្នាក់នេះ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង២២ នាទីយប់ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យតាមបណ្តាយផ្លូវមុន្នីរ៉េត ដោយឃើញសភាពស្ងាត់ មិនមានសមត្ថកិច្ចនៅគោលដៅ ម្យ៉ាងទៀតរត់ម៉ូតូមិនមានភ្ញៀវសោះរហូតដល់កណ្តាលយប់ ទើបគាត់ក៏ឆ្លៀតឱកាសចេញមកជាមួយដំបងបំភ្លឺផ្លូវ ដើម្បីហៅរថយន្តខ្លះគ្រាន់បានថវិកាបន្តិចបន្តួចដើម្បីផ្ញើជូនទៅម្តាយចាស់ជារាដែលមានអាយុ៨៤ឆ្នាំ នៅឯខេត្តមុនចូលឆ្នាំ។

បុរសម្នាក់រូបនោះបានសារភាពទទួលកំហុស ហើយបានបញ្ជាក់ថា មិនមានបំណងណាមួយបន្លំជាសមត្ថកិច្ចនោះទេ ជាមួយនោះដែរគាត់បានធ្វើការសុំទោសជាសារណ:ចំពោះបងប្អូនប្រជាពលរដ្ឋ មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់ ចំពោះកំហុសខុសឆ្គងនេះ ។ ការចេញយកលុយឡាននេះ មិនមានពាក់ព័ន្ធជាមួយមន្ត្រីគោលដៅឡើយ គាត់ធ្វើដោយខ្លួនឯង ដោយសារតែមិនមានភ្ញៀវដឹក ម្យ៉ាងទៀតខ្វះខាតផ្នែកជីវភាព និងចង់បានថវិកាខ្លះផ្ញើជូនម្តាយចាស់មុនចូលឆ្នាំ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម