សន្តិសុខសង្គម
អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យឃាត់ខ្លួនអធិការរងស្រុកបាភ្នំ ករណីផ្ទុះអាវុធបណ្ដាលឲ្យពលរដ្ឋរងរបួសធ្ងន់
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនលោក ស៊ាង ប៊ុនណាល់ អធិការរងស្រុកបាភ្នំ និងបញ្ជូនសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមច្បាប់ ករណីផ្ទុះអាវុធ បណ្តាលឲ្យ ប្រជាពលរដ្ឋម្នាក់ រងរបួសធ្ងន់ ពេលចុះបង្ក្រាបល្បែងជល់មាន់ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន លើកឡើងថា “ទាក់ទងករណីនេះ ខ្ញុំបានណែនាំទៅស្នងការនគរបាលខេត្តព្រៃវែង ដោយបញ្ជាឲ្យឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត និងផ្អាកការងារបណ្ដោះអាសន្ន ហើយបញ្ជូនឯកសារទាំងស្រុងទៅតុលាការវិនិច្ឆ័យទោសតាមផ្លូវច្បាប់។ និងបញ្ជាឲ្យស្នងការ សួរសុខទុក្ខ និងសុំទោសដល់ គ្រួសារ ព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់ព្យាបាល”។
សូមរំលឹកថា អធិការរងស្រុកបាភ្នំ លោក ស៊ាង ប៊ុនណាល់ បានផ្ទុះអាវុធ ត្រូវប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅពេលចុះបង្ក្រាបកន្លែងជល់មាន់ ស្ថិតនៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។ ចំណែកជនរងគ្រោះមានឈ្មោះសាន វិច្ឆិកា ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវគ្រាប់ ត្រង់ចង្កេះ បែកឆ្អឹងធ្លាយខួរឆ្អឹង ហើយផ្លាតក្បាលគ្រាប់ បៀមជាប់ថ្លើមជ្រៅ ទើបគ្រូពេទ្យ មិនអាចវះកាត់ យកក្បាលគ្រាប់ចេញបាន បច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យជោរី ភ្នំពេញ៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត