Connect with us

សន្តិសុខសង្គម

ស្នងការខេត្តព្រៃវែង លើកទឹកចិត្តឲ្យកម្លាំងនគរបាលបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន តែត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញ

បានផុស

នៅ

លោកឩត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានជំរុញលើកទឹកចិត្ត និងគាំទ្រចំពោះការបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋានឱ្យខ្លាំងថែមទៀត តែលោកស្នងការក៏បានស្នើរឲ្យកងកម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្នងការខេត្តរូបនេះបានលើកឡើងថា «ខ្ញុំលើកទឹកចិត្ត ខ្ញុំគាំទ្រកាលបើបងៗប្អូនៗមានឆន្ទៈបង្ក្រាបបទល្មើសនានា ហើយថ្ងៃនេះខ្ញុំក៏ស្នើសុំឱ្យបងៗប្អូនៗបន្តយុទ្ធនាការបង្ការ បង្ក្រាបបទល្មើសឱ្យខ្លាំងថែមទៀតបើវាមានការកើតឡើងនៅមូលដ្ឋានយើង ក៏ប៉ុន្តែបងៗប្អូនៗត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈឡើងវិញផងដែរ និងត្រូវយល់ដឹងថា ពេលណាយើងគួរប្រើអាវុធ ពេលណាយើងមិនគួរប្រើអាវុធ? ការធ្វេសប្រហែលតែបន្តិចអាចឱ្យយើងមានវិប្បដិសារីមួយជីវិត»។

ក្នុងនោះដែរលោកស្នងការក៏បានសង្កត់ធ្ងន់ថា ធ្វើជានគរបាលត្រូវតែឈរគោលការណ៍ សុជីវធម៌ សីលធម៌ ស្មោះត្រង់ ស្រលាញ់ប្រជាជនឱ្យដូចស្រលាញ់គ្រួសារយើង នោះពួកយើងនឹងទទួលបានការស្រលាញ់ដែលកាត់ថ្លៃមិនបានតបមកវិញ។

គួររំលឹកថា កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៣ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាភ្នំ បានចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែងនៅចំណុច​ភូមិ​គ្រួស ឃុំ​ឈើកាច់ រហូតមានការផ្ទុះអាវុធបណ្ដាលប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់ និងកំពុងសង្គ្រោះមន្ទាន់ផងដែរ។

ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ខេត្តព្រៃវែងឃាត់ខ្លួន​លោក ស៊ា​ង ប៊ុន​ណា​ល់ អធិការរង​ស្រុក​បាភ្នំ ដែលជាអ្នកផ្ទុះអាវុធដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការវិនិច្ឆ័យ​តាមច្បាប់។

សូមបញ្ជាក់ថា ជនរងគ្រោះក្នុងករណីផ្ទុះអាវុធពេលចុះបង្ក្រាបល្បែងជល់មាន់នេះមានឈ្មោះ សាន វិច្ឆិកា ភេទ​ប្រុស អាយុ៣៦ឆ្នាំ រស់នៅ​ភូមិ​គ្រួស ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ត្រូវ​គ្រាប់ត្រង់​ចង្កេះ បែក​ឆ្អឹង​ធ្លាយ​ខួរឆ្អឹង ហើយ​ផ្លាត​ក្បាល​គ្រាប់បៀម​ជាប់​ថ្លើម​ជ្រៅដោយក្រុម​គ្រូពេទ្យមិនអាច​វះកាត់យក​ក្បាល​គ្រាប់​ចេញ​បាននោះទេ។ បច្ចុប្បន្ន​ជនរងគ្រោះកំពុង​សម្រាកព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជោ​រីភ្នំពេញ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម