Connect with us

សន្តិសុខសង្គម

ឆេះរោងសិប្បកម្មទឹកកកនៅព្រែកប្រា សង្ស័យមានអ្នកដុត

បានផុស

នៅ

អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅ​សិប្បកម្ម​ទឹកកក​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម ១៣ ភូមិ​អូរ​អណ្តូង ១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ពី​លោកស្រី សែត ម៉ូ​លី​តា មេភូមិ​អូរ​អណ្តូង ១ បាន​ឲ្យ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១៣ និង ៤០ នាទី​រសៀល ថ្ងៃ​ទី ២០ ខែ​មេសា ចំណុច​សិប្បកម្ម​ទឹក​កក​ដែល​ទុកចោល​ក្នុង​ក្រុម ១៣ ភូមិ​អូរអណ្តូង ១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

លោកស្រី​មេភូមិ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ឆេះ​នេះ ពុំ​មែន​ទុស្សេ​ខ្សែភ្លើង​នោះ​ទេ ព្រោះ​ជា​សិប្បកម្ម​ដែល​ម្ចាស់​ទុកចោល ដោយ​ពុំ​ដំណើរការ​ឡើយ ហើយ​អាច​មាន​មនុស្ស​ដុត។

ដោយឡែក លោក គុយ គឹម​ហៀង បាន​ឲ្យ​ដឹង​ថា ទីតាំង​នេះ​នៅ​កណ្ដាល​វាល​ខ្សាច់ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​មិនបាន​ទៀត​ផង។ អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង ១៤ និង ២០ នាទី ថ្ងៃ​ដដែល ដោយ​ពុំ​ឆេះ​រាលដាល​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នោះ​ទេ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម