Connect with us

សន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី ធ្វើឲ្យផ្ទះមួយខ្នងឆេះខ្ទេចទាំងស្រុង

បានផុស

នៅ

លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​ខ្នង ដែល​សង់​ឡើង​អំពី​ថ្ម​ក្រោម ឈើ​លើ ត្រូវ​បាន​អណ្ដាត​ភ្លើង​ឆាបឆេះ​ទាំងស្រុង ប្រមាណ​រយៈពេល​មួយ​ម៉ោង​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​អន្តរាគមន៍​ពី​កម្លាំង​ជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០២៣ វេលា​ម៉ោង​ប្រមាណ ១០ និង ០៥ នាទី ត្រង់​ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ករណី​អគ្គិភ័យ​នេះ​ដែរ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​របស់​ឈ្មោះ សួន ឆុំ ភេទ​ស្រី អាយុ ៧៥ ឆ្នាំ ដោយ​ផ្ទះ ១ ខ្នង ដែល​ឆេះ​នោះ​មាន​ទំហំ ៥ ម × ៧ ម សង់​អំពី​ថ្ម​ក្រោម ឈើ​លើ ដំបូល​ស័ង្កសី និង​សម្ភារ​ក្នុង​ផ្ទះ ឆេះ​អស់ទាំង​ស្រុង បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ ១.៥០០០ ដុល្លារ (មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ)។

តាម​ការ​អះអាង​ពី​មន្ត្រី​ជំនាញ​បាន​លើក​ឡើង​ថា ករណី​នេះ មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី ហើយ​បាន​អន្តរាគមន៍​ពន្លត់​បាន​នៅ​ម៉ោង ១១ ថ្ងៃត្រង់ ដោយ​មិន​មាន​ឆ្លង​ទៅ​ផ្ទះ​ដទៃ និង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម