សន្តិសុខសង្គម
ឆេះផ្ទះមួយខ្នងដោយសារភ្លើងចង្ក្រានពន្លត់មិនអស់ ស្ត្រីជាម្ចាស់ តក់ស្លុតរហូតដួលសន្លប់
ករណីភ្លើងឆេះផ្ទះមួយខ្នងអស់ទាំងស្រុងដោយសារតែកន្ទុយអុសក្នុងភ្លើងចង្ក្រានពន្លត់មិនអស់ ពេលស្ត្រីមេម៉ាយជាម្ចាស់ដឹង បានតក់ស្លុតរន្ធត់រហូតដល់ដួលសន្លប់។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៣ នៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យឆេះផ្ទះ ១ ខ្នងនេះ ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីបាំងជញ្ជាំងក្ដារមួយចំណែក និងបាំងស្លឹកត្នោតមួយចំណែក របស់ស្ត្រីមេម៉ាយឈ្មោះ យក់ គី មានកូនប្រុសម្នាក់ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុស្ត្រីជាម្ចាស់ផ្ទះបានធ្វើដំណើរទៅផ្សារ ចំណែកកូនប្រុសចេញទៅរកអុសឆ្ងាយពីផ្ទះ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ឧប្បត្តិហេតុនេះកើតចេញពីកន្ទុយអុសក្នុងចង្ក្រានដែលកប់ផេះរលត់មិនអស់ ពេលត្រូវខ្យល់ ក៏បានឆេះរាលជញ្ជាំងស្លឹក ហើយក៏ឆាបឆេះដល់កំប៉ុងហ្គាសផ្ទុះឡើង បង្កឲ្យឆេះផ្ទះសន្ធោសន្ធៅពន្លត់មិនទាន់តែម្ដង។

ក្រោយកើតហេតុពេលស្ត្រីជាម្ចាស់ផ្ទះបានមកដល់កន្លែងកើតហេតុ ក៏បានតក់ស្លុត រន្ធត់រហូតដល់ដួលសន្លប់តែម្តង៕
អត្ថបទ ៖ ឈៀង ថារិទ្ធ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ