Connect with us

សន្តិសុខសង្គម

មន្ត្រីយោធាម្នាក់ដែលបាញ់ខ្លួនឯងរបួសធ្ងន់ ពេលនេះបានស្លាប់ហើយ

បានផុស

នៅ

មន្ត្រី​យោធា​ម្នាក់ ដែល​បាញ់​ខ្លួនឯង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ពេលនេះ​បាន​ស្លាប់​ហើយ ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង ៨ យប់ ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ ២០២៣ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ១៥៥ ផ្លូវ​បេតុង ស្ថិត​ក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ករណី​បុរស​ម្នាក់​ឈ្មោះ តេង ឃៀង ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​យោធា​នៅ​អង្គភាព​បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម បាន​ដក​កាំភ្លើង​បាញ់​ឡើង​លើ​ចំនួន ២ គ្រាប់ រួច​បាញ់​ខ្លួន​ឯង​មួយ​គ្រាប់​ចំ​សៀតផ្កា បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ដោយ​អកុសល​ជនរងគ្រោះ​ក៏បាន​ស្លាប់។

តាម​ការ​រៀបរាប់​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ផឹកស៊ី​ជុំ​គ្នា​ជាមួយ​បងប្អូន​ជា​ធម្មតា។ លុះ​បន្តិច​ក្រោយ​មក ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ផ្ទះ​ទៅ​អង្គភាព មួយសន្ទុះ​ក្រោយមក​ក៏​ត្រឡប់មកវិញ ហើយ​បាន​លា​ឪពុកម្ដាយ បន្ទាប់មក​ក៏​ដើរ​ចេញ​មក​ក្រៅ​ផ្ទះ ដក​កាំភ្លើងខ្លី​ម៉ាក​ឡុក បាញ់​ឡើង​លើ ២ គ្រាប់ រួច​បាញ់​ក្បាល​ខ្លួនឯង​មួយ​គ្រាប់​ចំ​សៀតផ្កា បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ភ្លាមៗនោះ ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​លោកសង្ឃ ដើម្បី​សង្គ្រោះ។ ក្នុង​នោះ ជា​អកុសល ជនរងគ្រោះ​ក៏បាន​ស្លាប់​ពេល​ទៅ​ដល់​មន្ទីរពេទ្យ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១០ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម