សន្តិសុខសង្គម
ស្នងការរាជធានី ឆ្លើយតបផេកហ្វេសបុកឈ្មោះ Pey pey ly ដែលបង្ហោះករណីគ្រោះថ្នាក់ចរាចរណ៍ថា ជាការប៉ុនប៉ងមនុស្សឃាត
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធចំពោះការបង្ហោះព័ត៌មានរបស់ផេកហ្វេសបុកឈ្មោះ Pey pey ly (Peypey ly) ដែលនិយាយបំភ្លើសខុសពីការពិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍តែបែជាថាជាការប៉ុនប៉ងមនុស្សឃាតទៅវិញ។

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា នេះថា ផេកហ្វេសបុកឈ្មោះ Pey pey ly (Peypey ly) និយាយបំភ្លើសខុសពីការពិត បំពុលបរិយាកាសសង្គម ជាករណីគ្រោះថ្នាក់ចរាចរណ៍ដោយការបើកបរខ្វះការប្រុងប្រយ័ត្ន បែរជានិយាយថា ជាករណីប៉ុនប៉ងមនុស្សឃាតទៅវិញ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ បន្ទាប់ពីកើតហេតុភ្លាមៗ មន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងបានធ្វើការវាស់វែងតាមជំនាញ បញ្ជាក់ថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ មិនមែនជាករណីប៉ុនប៉ងមនុស្សឃាតដូចការបង្ហោះវីដេអូឡាយរបស់ផេកហ្វេសបុករបស់ឈ្មោះ ធី សុខា ហៅ ប៉ីប៉ីលី នោះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នា២០២៣ វេលាម៉ោង២០និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងរថយន្ត ត្រង់ចំណុចខាងកើតសាលាសង្កាត់រលួស លើផ្លូវ១០៤ ស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងបណ្តាលឲ្យខូចខាតសម្ភារៈធ្ងន់ធ្ងរ (រថយន្តទាំង២)៕




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង