សន្តិសុខសង្គម
ស្នងការខេត្តកណ្ដាលកំពុងអន្តរាគមន៍ជួយជញ្ជូនសម្ភារ និងជម្លៀសពលរដ្ឋដែលត្រូវបាក់ស្រុតផ្ទះចូលទន្លេ
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងចុះសហការជាមួយកម្លាំងនគរបាលស្រុកស្អាង ជួយអន្តរាគមន៍ជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋជាច្រើនគ្រួសារដែលបាក់ស្រុតផ្ទះចូលក្នុងទន្លេនៅរសៀលថ្ងៃទី២៤ ខែមេសានេះ។

សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារស្ថិតនៅតាមបណ្ដោយច្រាំងទន្លេស្របតាមផ្លូវជាតិលេខ២១ ក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ត្រូវបានបាក់ស្រុតចូលក្នុងទន្លេ តែមិនបណ្ដាលឲ្យមានអ្នករងរបួសឬបាត់បង់អាយុជីវិតនោះទេ។ បើតាមព័ត៌មានដែលទទួលបាន ផ្ទះប្រជាពលរដ្ឋប្រម៉ាន១០ខ្នងបានបាក់ស្រុតចូលទន្លេ នឹងអាចប្រឈមជាច្រើនខ្នងទៀត៕
អត្ថបទ៖ សុខុម












-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?