Connect with us

សន្តិសុខសង្គម

ទុសេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​មួយ​ខ្នង នៅក្នុង​ផ្សារ​ពន្លៃ​សំណាង​មិន​ឆេះ​រាលដាល

បានផុស

នៅ

កំពង់ឆ្នាំង ​៖ ដោយសារ​ការ​ទុសេ​ខ្សែភ្លើង​អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​នៅក្នុង​ផ្សារ​ពន្លៃ និង​ដោយ​ការអន្តរាគមន៍​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​ទាន់ពេលវេលា​ទើប​ទប់ស្កាត់​ការឆេះ​រាល​ដាល​បាន​ទាន់ពេល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការណ៍​ខាងលើ​នេះ ​បាន​កើត​ឡើង​នៅ​ម៉ោង​៤​និង៤៥​នាទី ល្ងាច​ថ្ងៃ​ទី​២៤ ​ខែមេសា ​ឆ្នាំ​២០២៣ នៅក្នុង​ផ្សារ​ពន្លៃ ស្ថិត​នៅក្នុង​ភូមិ​ពន្លៃ​ឃុំ​ពន្លៃ ស្រុក​បរិបូណ៍។

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរណ៍​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ព​ន្លត់​អគ្គិភ័យ​ចំនួន ៥​គ្រឿង ក្នុង​នោះ​បួន​គ្រឿង​ធ្វើដំណើរ​ពីរ​ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយ​រថយន្ត ១​គ្រឿង​ទៀត​នៅក្នុង​អធិការ​នគរ បាល​ស្រុក​បរិបូរណ៍ ដោយ​បាន​ប្រើ​ទឹក​អស់​អស់​ទឹក​៥​រថយន្ត ដើម្បី​អន្តរាគ​មន៍​ទើប​ទប់ស្កាត់​ឆេះ​រាល​ដាល​បាន​ទាន់ពេលវេលា​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់ផ្ទះ​មានឈ្មោះ ស ចំរើន ភេទ​ស្រី មក​របរ​លក់ដូរ​អីវ៉ាន់​ចាប់ហួយ​នៅក្នុង​ផ្សា​រហើយ​ករណី​អគ្គីភ័យ​នេះ​បានកើត​ឡើង​ដោយសារ​ការ​ទុសេ​ខ្សែភ្លើង​ពេល​ម្ចាស់​មិន​នៅផ្ទះ​។ ដោយ​ប្រជាពលរដ្ឋ​នៅផ្ទះ​ជិត​ផ្ទះកើតហេតុ​បានឃើញ​ផ្សែងហុយ​ចេញពីផ្ទះ​ជនរងគ្រោះ​រួច​ក៏មាន​អណ្តាតភ្លើង​ឆាបឆេះ​តែម្តង​។ ករណី​ខាងលើ​នេះ​ក៏បាន​បង្ក​ការ​ខូច​ខាត​អីវ៉ាន់​ចាប​ហួយ​សរុប​អស់​ប្រមាណ២ម៉ឺន​ដុល្លារ​ផង​ដែរ។

នៅក្នុង​ហេតុការណ៍​ខាងលើនេះ​ក៏មាន​វត្តមាន​លោកជំទាវ កែ​ច័ន្ទ​មុន្នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង ដឹកនាំ​បញ្ជាការ​អន្តរាគមន៍​ព​ន្ល​ត់​អគ្គីភ័យ​ខាងលើនេះ​ផង​ដែរ​៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ក្រសួងប្រៃសណីយ៍ រៀបចំប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ៖ ទាំង​រុស្ស៊ី និង​អ៊ុយក្រែន សុទ្ធតែ​គ្មាន «សន្លឹក​បៀ» នៅក្នុង​ដៃ សម្រាប់​ការ​ចរចា​សន្តិភាព

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារា​ចម្រៀង​ Wheesung ទទួល​មរណៈភាព​ក្នុង​អាយុ ៤៣ ឆ្នាំ ពេលនេះប៉ូលិសកំពុងស៊ើបអង្កេត

ខុន ស្រីខួច
ជីវិតកម្សាន្ដ២០ នាទីutes មុន

ទោះមិនជាប់ Top! ខុន ស្រីខួច បានបំពេញតួនាទីជាអ្នកតំណាងជាតិអស់ពីសមត្ថភាព ក្នុងឆន្ទៈជាបវរកញ្ញាកម្ពុជា

វប្បធម៌ ជំនឿ២១ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង យល់ថា យុវជនខ្លះនៅស្រឡាញ់វប្បធម៌ខ្មែរ ឯខ្លះហាក់ទទួលវប្បធម៌ពីបរទេសច្រើន

សន្តិសុខសង្គម១២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ

Sokha Hotels

ព័ត៌មានពេញនិយម