Connect with us

សន្តិសុខសង្គម

​ប្រជាពលរដ្ឋ​ខ្ទង់​ពាន់​នាក់ មក​​ប្ដឹងនៅស្នងការខេត្តកំពត ក្រោយ​ឃាត់ខ្លួន​​​ក្រុមឧកញ៉ា​ ជា សា​រ៉​ន

បានផុស

នៅ

​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់បាន​យក​ឯកសារ​យក​មក​ដាក់​ប្ដឹងនៅ​ស្នងការដ្ឋាននគរបាលខេត្តកំពត តាំងពី​ព្រឹក​ថ្ងៃ​ទី​២៣ រហូតមកដល់ថ្ងៃទី២៦ ខែមេ​សា ឆ្នាំ​២០២៣។ ប្រជាពលរដ្ឋទាំងនោះអះអាងថា ខ្លួនបានយក​ឯកសារ​ពាក់ព័ន្ធ​ទិញ​ដី​ឡូត៍​ពី​ក្រុមហ៊ុន ​ឧកញ៉ា ​ជា សា​រ៉​ន, ​ពលរដ្ឋ​ខ្លះបាន​ដាក់​លុយរាប់​ម៉ឺន​ដុល្លារ​ឱ្យទៅ​ក្រុមហ៊ុន ជា សា​រ៉​ន ដើម្បីទទួល​បានការ​ប្រាក់ និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​អត់​លុយ​បាន​យក​ប្លង់​ដី​ខ្ចី​ធនាគារឯកជនមក​ដាក់​ឱ្យ​ក្រុមហ៊ុន ដើម្បី​ទទួល​បានការ​ប្រាក់ តែត្រូវក្រុមហ៊ុនបោកប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ឈ​ន សកល ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ពលរដ្ឋរស់នៅ​ភូមិ​រលួស ឃុំ​ក្រាំង​ស្នាយ ស្រុក​ឈូក បានឱ្យដឹង​ថា បន្ទាប់​ពី​ទទួល​ដំណឹង​ថា លោក​ឧកញ៉ា ជា សា​រ៉​ន និង ​ក្រុម​គូកន​ត្រូវ​បាន​នគរបាល​ចាប់ឃាត់ខ្លួន ​មាន​គេ​ប្រាប់​ថា បើ​មាន​ឯកសារ​ច្បាស់លាស់​ជាមួយ​ក្រុមហ៊ុន ​ជា សា​រ៉​ន ត្រូវរូតរះ​មក​ដាក់​នៅ​ស្នងការ។

ពលរដ្ឋ​រូប​នោះ​បាន​និយាយ​ថា ខ្លួន​បាន​យក​ប្លង់​ដី​ទៅ​ដាក់​នៅ​ធនាគារ​បាន​ប្រាក់​ចំនួន ២ម៉ឺន ២ពាន់​ដុល្លារ ​ក្នុង​កិច្ចសន្យា​ថា យក​មក​ទិញ​រថយន្ត។ ប៉ុន្តែ​លុយ​បាន​មក​នោះ មិន​បាន​យក​ទៅ​ផ្ទះ​ទេ បាន​ត្រឹមតែ​រាប់ហើយ​មាន​រថយន្ត​ក្រុម​ហ៊ុ​ន ​ជា សា​រ៉​ន ចាំ​ដឹក​ដើម្បី​យក​ប្រាក់​ទៅ​ទិញ​ដី​ឡូត៍​បាន​ចំណេញ​​ភាគហ៊ុន។

លោក ឈន សកល ​បាន​ឱ្យដឹង​ថា លោក​បាន​ទទួល​លុយ​ជា​ប្រាក់​ការ​ពី​ក្រុមហ៊ុន ​ជា សា​រ៉​ន ក្នុង​មួយ​ខែ ​៤០០​ជាង​ដុល្លារ តែ​យកការប្រាក់​បាន​ពី​ក្រុមហ៊ុន​បាន​ត្រឹមតែ ​៦​ខែតែប៉ុណ្ណោះ​។ ក្រោយមក ខាង​ក្រុមហ៊ុន​ ជា សា​រ៉​ន លែងឱ្យ​ការ​ប្រាក់​ ហើយខាង​អនាគារ​ចេញ​មុខ​មក​ទារបំណុល​ពី​គាត់​រយៈពេល ​៦​ខែ។ លោក ឈន សកល បានបន្តនិយាយ​ថា លោកបាន​ចាញ់កលល្បិចផ្ដិត​មេដៃ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ធនាគារ​រួច​អស់​ទៅ​ហើយ ​ទើប​ម្នាក់​ៗ​អស់​ប្លង់​ដី​ដោយសារ​ចាញ់បោក​ខាង​ក្រុមហ៊ុន។

មន្ត្រីនៅ​ការិយាល័យ​ស្នងការនគបាលខេត្តកំពតព្រ​ហ្មទណ្ឌ​កំរិត​ស្រាល ​បានឱ្យដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាននាំ​គ្នា​យក​ឯកសារ​មក​ដាក់ប្ដឹងនៅ​ស្នងការ​នេះ សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយក្រុមហ៊ុនឧកញ៉ា ជា សារ៉ន ដោយចំនួន​ឯកសារ​មិន​ទាន់​បានដឹង​នៅឡើយ ខណៈ​ប្រជាពលរដ្ឋ​នៅតែបន្ត​កាន់​ឯកសារ​ពាក់ព័ន្ធមក​ដាក់ប្ដឹង​​។

គួររំលឹកថា កាលពី​ថ្ងៃ​ទី​២២ ខែមេសា ២០២៣ កម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួន ឧកញ៉ា ជា សារ៉ន ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍គ្រុប និងបក្សពួក ៨នាក់ផ្សេងទៀតមកកាន់ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ បន្ទាប់ពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានសម្របសម្រួល និងដោះស្រាយករណីក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន ឆបោកប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។

ស្នងការនគរបាលខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា មានប្រជាពលរដ្ឋខេត្តកំពត និងបណ្តាខេត្តផ្សេងទៀតប្រមាណជាង ២ ពាន់គ្រួសារ ត្រូវបានខាតបង់ប្រាក់ និងចាញ់បោកក្រុមហ៊ុន ជា សារ៉ន ក្នុងទំហំទឹកប្រាក់ប្រមាណជិត ៤០ លានដុល្លារ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម