Connect with us

សន្តិសុខសង្គម

ម្តាយនាំកូន និងក្មួយទៅចុះរាវលៀសលង់ទឹកស្លាប់២នាក់សង្គ្រោះបាន២នាក់

បានផុស

នៅ

ក្មេងស្រីៗចំនួន២នាក់បានលង់ទឹកស្លាប់ចំណែក២នាក់ទៀតជួយសង្គ្រោះទាន់ពេលវេលាបន្ទាប់ពីនាំគ្នាចុះរាវលៀសជាមួយម្តាយ និងជីដូនកាលពីវេលាម៉ោង១រសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣ នៅភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌកំបូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងស្រីរងគ្រោះស្លាប់២នាក់ ទី១ ឈ្មោះ ដា វណ្ណា អាយុ១៣ឆ្នាំ មុខរបរសិស្ស ទី២ ឈ្មោះ អឿន ស្រីឡាន អាយុ១៤ឆ្នាំ មុខរបរសិស្ស ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្នុងភូមិត្រពាំងអារ័ក្ស សង្កាត់ឳឡោក ខណ្ឌកំបូល។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះទាំង៤នាក់ សុទ្ធតែបងប្អូនជីដូនមួយនឹងគ្នា បានទៅរាវលៀសជាមួយជីដូន និងម្តាយនៅតាមមាត់អូរបាក់អង្រុតដែលមានជម្រៅ៤ម៉ែត្រ លុះដល់វេលាម៉ោងខាងលើ ស្រាប់តែមានម្នាក់រអិលផុងជើងទៅកន្លែងទឹកជ្រៅ ទើបនាំគ្នាឈោងជួយចាប់ ស្រាប់តែលង់លិចបាត់២នាក់ ផ្អើលឆោឡោពលរដ្ឋក្បែរនោះជួយស្រង់បាន២នាក់។

បន្ទាប់ពីលង់លិចបាត់ខ្លួនក្មេងស្រី២នាក់ ប្រជាពលរដ្ឋនាំគ្នាចុះជួយរាវរក ស្រង់បានទាំង២នាក់ជាបន្តបន្ទាប់ តែស្លាប់បាត់ទៅហើយ។

សពក្មេងស្រីរងគ្រោះទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

វិស័យអប់រំ​ខេត្តក្រចេះរីកចម្រើន​ រហូត​ជាប់ជយលាភី​ប្រកួតប្រជែង​ថ្នាក់ជាតិឆ្នាំ២០២៤

ព័ត៌មានជាតិ១៣ នាទីutes មុន

WHO សហការរៀបចំវេទិកាសុខភាពសកលអាស៊ីប៉ាស៊ីហ្វិកជាមួយរដ្ឋសភាកម្ពុជា

ព័ត៌មានជាតិ១៦ នាទីutes មុន

​ដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល បម្រើសេវាសាធារណៈ​ពហុវិស័យ

សេចក្ដីជូនដំណឹង១៦ នាទីutes មុន

Heineken® Silver ទើបតែ​បាន​បញ្ចប់កម្មវិធី KOL​ Party ដ៏ធំជាងគេបំផុតប្រចាំឆ្នាំ ដោយមាន​ការ Prank ពញ្ញាក់អារម្មណ៍ដ៏អស្ចារ្យ ​

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ហុងគ្រី ប្រកាសដកខ្លួនចេញពី ICC ចំពេលលោក Netanyahu បំពេញទស្សនកិច្ច

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានជាតិ៦ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

Sokha Hotels

ព័ត៌មានពេញនិយម