Connect with us

សន្តិសុខសង្គម

ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បង្ក​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ើង​ដំបូល​និង​រលំ​បាក់​សរុប​៣៥​ខ្នង នៅ​ក្នុង​ស្រុក​កំពង់​ត្រឡាច និង​ស្រុក​កំពង់លែង

បានផុស

នៅ

កំពង់ឆ្នាំង ៖ ភ្លៀង​និង​ខ្យល់​កន្ត្រាក់​នៅ​ល្ងាចថ្ងៃទី​២៥ ខែមេសា ​ឆ្នាំ​២០២៣ បង្ក​ឲ្យ​ផ្ទះ​ប្រជា​ពលរដ្ឋ​ប៉ើង​ដំបូល​ជញ្ជាំង​និងរលំ​បាក់​អស់​ចំនួន​៣០​ខ្នង នៅក្នុង​ស្រុក​កំពង់ត្រឡាច និង​ចំនួន៥​ខ្នង​នៅ​ក្នុង​ស្រុក​កំពង់លែង ​សរុប​មាន​ចំនួន ៣៥ ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយ​ការណ៍​របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា​នេះ​បាន​ឲ្យ​ដឹង​ថា គ្រោះធម្មជាតិ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ បាន​បង្ក​អោយ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច​និង​ស្រុក​កំពង់លែង​សរុប​ចំនួន​៣៥ខ្នង​។

នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច​មាន​ឃុំ​២ គឺ​ឃុំ​សែ​ប​ខូចខាត​អស់​ផ្ទះ ៧​ខ្នង មាន​ប៉ើង​ក្បឿង និង​ស៊ី​ប្រូ​ស៊ី ម៉​ង់​៤​ខ្នង ដួល​រលំ​សំយាប​ផ្ទះ​២​ខ្នង​និង​រលំ​ផ្ទះ​បាក់​ទាំងស្រុង ១​ខ្នង​គឺ​ផ្ទះ​តៀម​មាន​ទំហ៊ំ៤​គុណ​និង​៥​ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី។

នៅក្នុង​ឃុំ​ឈូកស ខូច​ខេត្ត​ផ្ទះ​ចំ​នួន​២៣​ខ្នង គឺ​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៅ​ប៉ើង​ដំបូល​ក្បឿង និង​ស៊ី​ប្រូ​ស៊ីម៉ង់​សរុប​១៤​ខ្នង​ផ្ទះ​ , នៅក្នុង​ភូមិ​អូ​រូង​ប៉ើង​ដំបូល​និង​ជញ្ជាំង​ចំនួន​៩​ខ្នង​។

ដោយឡែក​នៅ​ស្រុក​កំពង់លែង​នៅ​វេលា​ម៉ោង ៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី២៥ គ្រោះធម្មជាតិ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​បង្ក​អោយ​ផ្ទះ​ប្រជាពលរដ្ឋ​ឃុំ​២ គឺ​ឃុំ​សំរោង​សែន និង​ឃុំ​ច្រណូ​ក​ខូចខាត​ផ្ទះ​ចំនួន​៥​ខ្នង។​ ក្នុងនោះ​ឃុំ​ច្រ​ណូ​ក៣​ខ្នង​ប៉ើង​ដំបូល​និង​ឃុំ​សំរោង​សែន​ប៉ើង​ដំបូល​ចំនួន​២​ខ្នង។

លោក​ប្រាក់ ​សោ​ភ័​ណ្ឌ​ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់​ឆ្នាំង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ករណី​គ្រោះធម្មជាតិ​ខាងលើ​នេះ​សាខា​កាក​បាទ​ក្រហម​ខេត្ត បានអោយ​អនុសាខា​តាម​បណ្តា​ស្រុក​នីមួយៗ​មួយ​ចុះ​នាំ​យក​អំណោយ​និង​គ្រឿង សម្ភារៈ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ទាំងអស់​ខាងលើ​នេះ​ផង​ដែរ​នៅ​ក្នុង​ថ្ងៃទី២៦ ខែមេសា​នេះ​៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

កីឡា៩ នាទីutes មុន

វគ្គ​ផ្តាច់ព្រ័ត្រ Copa del Rey ចុងសប្តាហ៍នេះ Barcelona ទំនងអវត្តមានខ្សែប្រយុទ្ធសំខាន់ម្នាក់

កីឡា២២ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​លើ​កំពូល​តារាង សម្លឹង​ទៅ​រក​ការ​​ឈ្នះ​ជើង​ឯក​៣​ក្នុង១រដូវកាល

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ បញ្ជាឲ្យ​បង្កើនសម្ពាធយោធា ក្រោយ​ហាម៉ាស​បដិសេធ​សំណើ​បទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា កំពុងត្រូវការកម្លាំងពលកម្ម ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម