Connect with us

សន្តិសុខសង្គម

ដឹងមូលហេតុដែលកូន​មន្ត្រីសាលា​ស្រុក​អង្គរជ័យ​យក​កាំភ្លើង​អាកា បាញ់​បងស្រី​ថ្លៃ​និង​បងស្រី​ជីដូនមួយ​​ស្លាប់

បានផុស

នៅ

កំពត ៖ ហេតុការណ៍​ខ្មាំង​កាំភ្លើង​បាញ់​ប្រហារ​មួយ​បាន​កើត​ឡើង នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២៣ នេះ ស្ថិត​ក្នុង​ភូមិបាល ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្តកំពត បណ្ដាល​ឲ្យ​ស្ត្រី ១​នាក់​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​បាន​ស្លាប់ខណៈ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ រួច​ខ្មាន់កាំភ្លើង​បាញ់​ខ្លួនឯង​តាម​ក្រោយ តែ​មិន​ស្លាប់​ដោយបាន​រងរបួស​ធ្ងន់​ចំ​ដើម​ទ្រូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នងការ​នគរបាល​ខេត្ត​កំពត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួលបាន​ព័ត៌មាន លោក​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជ័យ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​។

ពេល​ទៅ​ដល់​កម្លាំង​ជំនាញ​បាន​ពិនិត្យឃើញថា ជនសង្ស័យ​មានឈ្មោះ ឡាយ សំអាត ហៅ​ចែម អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​សកម្មភាព​បាញ់​ទៅលើ​បងថ្លៃ និង​បងជីដូនមួយ​របស់​ខ្លួន ដោយ​ប្រើប្រាស់​អាវុធ​ម៉ាក RPK (​គ្រាប់​AK) ជាច្រើន​គ្រាប់ បន្ទាប់មក​បានធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​បាញ់​ខ្លួនឯង​ចំនួន ០១ គ្រាប់ ចំ​ដើមទ្រូង (​របួសធ្ងន់​) បច្ចុប្បន្ន​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​។

ដោយឡែក ជនរងគ្រោះ​ទាំងពីរ​នាក់ រួមមាន​៖ *​ទី​១៖ ឈ្មោះ នួន សុខា ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​បងជីដូនមួយ​ជា​ជនសង្ស័យ​) ត្រូវ​ចំនួន​០២​គ្រាប់ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ *​ទី​២៖ ឈ្មោះ អៀង ស៊ុន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​ត្រូវជា​បងថ្លៃ​ជនសង្ស័យ​) រងរបួស​ចំនួន​២ គ្រាប់ ត្រូវបាន​ស្លាប់​នៅពេលដែល​រថយន្ត​សង្គ្រោះ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​។

បើ​តាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា មូល​ហេតុគឺ​ជនសង្ស័យ​មាន​គំនុំ​ខឹង​ជាមួយ​បងជីដូនមួយ និង​បងថ្លៃ ហើយ​ជនសង្ស័យ​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀនផងដែរ។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម