សន្តិសុខសង្គម
ច្នៃរំសេវបំផ្ទុះយកត្រី ភ្លាត់ស្នៀតផ្ទុះរបួសពេញខ្លួន
យុវជនម្នាក់បានរងរបួសពេញខ្លួនដោយសារអំបែងដប បន្ទាប់ពីបានយកដប M.150 ទៅកែច្នៃជាមួយរំសេវដើម្បីដុតបោកត្រី តែត្រូវភ្លាត់ស្នៀតផ្ទុះនៅនឹងដៃខ្លួនឯងទៅវិញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីច្នៃគ្រាប់នេះបានកើតឡើងនៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០២៣ វេលាម៉ោង៤ល្ងាច ដោយមានករណីផ្ទុះគ្រាប់បែកច្នៃដាក់ដប M.150 នៅចំំណុចអូរមួយកន្លែង ក្នុងភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុមានយុវជនម្នាក់ឈ្មោះ សុខ ចំរើន អាយុ១៩ឆ្នាំ ទីលំនៅភូមិកន្ទួត ឃុំសំឡូត បានយករំសេវផាវទៅដាក់ក្នុងដបភេសជ្ជ: M.150 យ៉ាងណែន ដោយមានបញ្ឆេះសម្រាប់ដុតផង ទើបយុវជនរូបនេះ បានយកទៅដុតដើម្បីបោកត្រីក្នុងអូរ ប៉ុន្តែត្រូវបានផ្ទុះនៅពេលដុតនោះតែម្តងបណ្តាលអោយរបួសពេញខ្លួន និងផ្នែកខាងមុខនិងលើចឹញ្ចើម។ ភ្លាមៗនោះដែរអ្នកភូមិ និងក្រុមគ្រួសារ បញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពបឹងរុន៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ