សន្តិសុខសង្គម
ស្នងកាខេត្តព្រៃវែងប្រត្តិកម្មលើបណ្ដាញសារព័ត៌មានមួយចំនួនដែលចុះផ្សាយថា មានករណីគប់កញ្ចក់រថយន្ដបណ្ដាលឲ្យតៃកុងរថយន្ដស្លាប់
លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៩ ខែមេសា នេះបានបង្ហោះសារប្រត្តិកម្មមួយបន្ទាប់ពីមានបណ្ដាញសារព័ត៌មានមួយចំនួនចុះផ្សាយពីករណីគ្រោះថ្នាក់ចរាចរណ៍ថាជាករណីគប់កញ្ចក់រថយន្ដបណ្ដាលឲ្យរ៉េចង្កូតធ្លាក់ប្រឡាយស្លាប់អ្នកបើកបរ។

ក្នុងសំណេរប្រត្តិកម្មនេះ លោកស្នងការនគរបាលខេត្តព្រៃវែងបានលើកឡើង មានករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ១ ចំណុចកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជនរងគ្រោះជាតៃតុងឡានស្លាប់ ។ បងៗអ្នកសារព័ត៌មានផ្សាយថា មានជនពាលគប់កញ្ចក់ឡានទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ។ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋានរាយការណ៍តាំងពីកើតហេតុភ្លាមៗថា គ្រោះថ្នាក់ដោយឯងៗ យ៉ាងណាក៏ដោយខ្ញុំបានចាត់បញ្ជូនជំនាញចុះស្រាវអង្កេតដោយយកចិត្តទុកដាក់ជាទីបំផុតតាំងពីព្រឹកព្រលឹម ដូចនេះសុំបណ្តាសារព័ត៌មានផ្សាយដោយយកចិត្តទុកដាក់ បើមានភស្តុតាងពិតជាមានការគប់កញ្ចក់រថយន្តមែន សូមផ្សាយឱ្យបានភ្លូកទឹកភ្លូកដីចុះ ប៉ុន្តែបើមិនទាន់មានភស្តុតាងទេ ការផ្សាយចេញបែបនេះគឺប៉ះពាល់ក៏ធ្ងន់ធ្ងរដែរដល់សមត្ថកិច្ចមូលដ្ឋាន។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បើតាមព័ត៌មានពីកន្លែងកើតហេតុ តៃកុងរថយន្ដអាចទំនងជាងងុយដេក ទើបរ៉េចង្កូតធ្លាក់ចូលប្រឡាយបណ្ដាលឲ្យស្លាប់៕
អត្ថបទ៖ សុខុម


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ