Connect with us

សន្តិសុខសង្គម

ព្រះរាជអាជ្ញា​សម្រេច​ដោះលែង​ប្ដី​ប្រពន្ធ​ជីវភាពខ្វះខាត២គូ ករណី​លួចដែក​តិចតួច​ត្រូវ​ម្ចាស់​ប្ដឹង

បានផុស

នៅ

កំពង់ឆ្នាំង ៖ លោក​ ឯក ​ស៊ុន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​នៅ ល្ងាច​ថ្ងៃ​ទី​០២ ​ខែឧសភា​ ឆ្នាំ​២០២៣ បានសម្រេច​ដោះលែង​ជនសង្ស័យ​ជា​ប្ដី​ប្រពន្ធ៤នាក់​ដែល​មានជីវភាពខ្វះខាត ខណៈ​សមត្ថកិច្ច​ចាប់ខ្លួន​ទាក់ទង​និង​ដើមបណ្ដឹង​ប្ដឹង​ថា​ពួក​គេ​បាន​លួច​ដែក​របស់​ខ្លួន​ទៅ​លក់​ឲ្យ​អេតចាយ​។

សមត្ថកិច្ច​នគរបាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​​ពីរ​គូ នេះ​បាន​ត្រូវ​ឃាត់​ខ្លួន​មាន​១ ឈ្មោះ ម៉ាត់ ឧស្មាន់ ហៅ​ហៀ​ង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ , ២​ឈ្មោះ​ម៉ាត់ សា​លីន ហៅ​ថៃ​អាយុ ១៩ ឆ្នាំ ៣.​ឈ្មោះ នាង ម៉ា​ណា ហៅ​រស្មី អាយុ ២២ ឆ្នាំ ភេទ​ស្រី មាន​ផ្ទៃពោះ 6 ខែ , ៤​ឈ្មោះ វ៉ាន់ គុយ​អេង ហៅ​នី អាយុ ២០​ឆ្នាំ​ភេទ ស្រី មាន​កូនតូច​ម្នាក់​និង​មាន ផ្ទៃពោះ ៤ ខែ ។ ពួក​មាន​មុខរបរ​ជា​កម្មករ​សំណង់​និង​គ្មាន​ផ្ទះសម្បែង​នៅទេ គឺ​រស់នៅ​លើដី​របស់គេ​នៅ​ភូមិ​ដំណាក់​កី ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

ជនសង្ស័យ​ទាំង​បួន​នាក់​ខាងលើ​នេះ ​ត្រូវ​គេ​ប្ដឹង​ថា​ បាន​លួច​ដែក​យក​ទៅ​លក់​ឲ្យ​អ្នកទិញ​អេតចាយ នៅ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស រួម​នឹង​រក​ឃើញ​ដែក​របស់​ជា​ភស្តុតាង​របស់​ខ្លួន នៅផ្ទះ​ទិញ​អេតចាយ​ផង​ដែរ។ ជនសង្ស័យ​ទាំង​បួន​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​នៅ​ថ្ងៃទី​០១ ខែឧសភា​ ឆ្នាំ២០២៣ កសាង​សំណុំ​រឿង​បញ្ជូន​មកកាន់​តុលាការខេត្ត​កំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃទី​០២ ខែឧសភា​ឆ្នាំ​២០២៣​។

នៅ​ចំពោះ​មុខ​តុលាការ​ជនសង្ស័យ​ទាំង​បួន​នាក់​បាន​សារភាព​ថា ​ពួក​គា ត់ពិត​ជា​បាន​លួច​ដែក​របស់​គេ​ចំនួន៣​លើក​ពិតមែន ហើយ​បាន​យកទៅលក់​ឲ្យ​អ្នកទិញ​អេតចាយ​នៅ​ស្រុក​ផុស លើកទីមួយ​លក់បាន​លុយ ១២.០០០ រៀល​និង​លើក​ទី ២ លក់បាន​លុយ ១៣.០០០​រៀល ដើម្បី​យកលុយ​នេះ​ទិញ​ថ្នាំ​ឲ្យ​ម្ដាយ​ឈឺ​និង​ទិញ​ទឹកដោះគោ​អោយ​កូនបៅ។

លោក​ ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ក្រោយពី​បាន​ពិនិត្យ​សំណុំ រឿង​ខាងលើ​នេះ ដែល​ជា​រឿង​ចោរកម្ម​តូចតាច លោក​ក៏បាន​សម្រេច​ចិត្ត​ដោះលែង​ជនសង្ស័យ​ទាំង​បួន​នាក់​នៅ​ល្ងាច​ថ្ងៃទី​០២ ខែឧសភា​នេះ​ឲ្យ​វិល​ទៅកាន់​មូលដ្ឋាន​វិញ ដោយ​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​លួច​របស់​គេ​ជាមួយ​តុលាការ និង​ជាមួយ​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន​។

ក្នុង​ការ​ដោះលែង​នេះ​ដែរ​លោកព្រះ​រាជអាជ្ញា​ក៏បាន​ឧបត្ថម្ភ​អង្ករ​ចំនួន ៥០ គីឡូ និង​លោក​ព្រះរាជអាជ្ញារង​២​នាក់​ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​ម៉ឺន​រៀល ដល់​អ្នក​ទាំង​បួន​នាក់​ខាងលើនេះ​ផងដែរ៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម