Connect with us

សន្តិសុខសង្គម

ជំពាក់លុយជិត២០លាន កូនបំណុលជាស្ត្រីចាក់ម្ចាស់បំណុលជាច្រេីនកាំបិតរហូតស្លាប់​

បានផុស

នៅ

ជនសង្ស័យជាស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនក្រោយស្រាវជ្រាវជាប់ពាក់ព័ន្ធអំពេីឃាតកម្ម​ចាក់សម្លាប់ម្ចាស់បំណុលជាច្រេីនកាំបិត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឃាតកម្មចាក់សម្លាប់នេះកេីតឡេីងនៅស្រុកព្រៃកប្បាសកាលពីថ្ងៃទី១​ ខែឧសាភា​ ឆ្នាំ២០២៣​ ហេីយជនសង្ស័យត្រូវសមត្ថិកិច្ចក្របួចបានកាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣​។  សមត្ថកិច្ចស្រុកព្រៃកប្បាសបានបញ្ជាក់ថា​ ស្ត្រីសង្ស័យឈ្មោះ​ ជួប​ លីណា​ ហៅណែត​ អាយុ២៣​ឆ្នាំ​ បានជំពាក់លុយជនរងគ្រោះជិត២០លាន​រៀល​ ហេីយនៅថ្ងៃកេីតហេតុជនរងគ្រោះ និងជនដៃដល់បានទូរស័ព្ទណាត់គ្នាជជែករឿងសងលុយនៅសាលាឆទានពន្សាំង​ ភូមិពន្សាំង  ឃុំចំប៉ា ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។​ រហូតដល់ម៉ោង២០យប់ក៏កេីតមានករណីចាក់សម្លាប់ជនរងគ្រោះឈ្មោះ​ ខេង​ ស្រី​ អាយុ៤២ឆ្នាំ​ ដែលទាំង២នាក់រស់នៅភូមិឃុំខាងលេី។ 

បច្ចុប្បន្នស្រីជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ឃាត់ខ្លួនយកមកស្នងការដ្ឋានដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕​

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២២ នាទីutes មុន

លោក Ronaldinho ចុចឈ្មោះកីឡាករ​ម្នាក់​ដ៏​ភ្ញាក់ផ្អើល ជាកីឡាករល្អបំផុតក្នុងលោកបច្ចុប្បន្ន

ព័ត៌មានជាតិ២៩ នាទីutes មុន

មិនទាន់ដល់ថ្ងៃចូលឆ្នាំ ពលរដ្ឋសម្រុកចេញ​ដើរកម្សាន្ត​តាម​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​បាត់ដំបង

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានជាតិ៥៣ នាទីutes មុន

សម្តេច ម៉ែន សំអន បួងសួងវត្ថុសក្ដិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាប្រមុខដឹកនាំ គណបក្សប្រជាជនកម្ពុជា សមាជិក-សមាជិកា និងរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ នាឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម