Connect with us

សន្តិសុខសង្គម

ឆេះយានដ្ឋានមួយកន្លែង ខូចខាតទាំងរថយន្ត និងម៉ូតូ ស្ទើរទាំងស្រុង

បានផុស

នៅ

យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង យីហោ”ជាង​កក្កដា” ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំង​ព្រឹក និង​រាលដាល​ដល់​រថយន្ត​ដែល​អតិថិជន​យក​មក​ជួសជុល​ថែម​ទៀត​ផង ដោយសារ​ការ​ធ្វេសប្រហែស​ពី​សំណាក់​កូនជាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី ៣ ខែ​ឧសភា ឆ្នាំ ២០២៣ វេលា​ម៉ោង ៩ និង ៤០ នាទី​ព្រឹក ចំណុច​ភូមិ​ពោធិ៍ ២ ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដោយ​អគ្គិភ័យ​មួយ​កើតឡើង ឆេះ​ទៅ​លើ​យានដ្ឋាន​យីហោ”ជាង​កក្កដា” ដែល​ម្ចាស់​មាន​ឈ្មោះ សំ កក្កដា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ។

បើ​តាម​ការ​រៀបរាប់​ពី​ម្ចាស់​ទីតាំង​លើក​ឡើង​ថា មុន​ពេល​កើតហេតុ កូន​ជាង​បាន​យក​ម៉ូទ័រ​ដែល​ប្រើប្រាស់​ដោយ​ចរន្ត​អាគុយ យក​ទៅ​បូម​សាំង​ចេញពី​រេ​សឺ​វ័រ​រថយន្ត​ដែល​អតិថិជន​យក​មក​ជួសជុល ស្រាប់តែ​ម៉ូទ័រ​នោះ​បែក​ផ្កាភ្លើង បណ្ដាល​ឲ្យ​ឆាបឆេះ​ឡើង។

ចំណែក​សម្ភារៈ​ខូចខាត​រួមមាន ៖ ឆេះ​រថយន្ត ១ គ្រឿង ម៉ាក NISSAN FRONTIER ពាក់​ស្លាក​លេខ ភ្នំពេញ 2W. 8795 (ខូច​ប្រហែល ៥០%) និង​រថយន្ត ១ គ្រឿង​ទៀត ម៉ាក​KIA VISTO ធុន​ទេសចរណ៍ ពាក់​ស្លាក​លេខ បាត់ដំបង 2A. 8422 (ខូច​ប្រហែល ៥០%)។, ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុ​ន​សេ​១២៥ ពាក់​ស្លាក​លេខ កណ្ដាល 1E.1807 (ខូច​១០០%) និង​របួស​មនុស្ស​ចំនួន ២ នាក់។

ករណី​ឆេះ​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឬស្សី បាន​មក​ដល់​កន្លែង​កើតហេតុ តែ​មិន​បាន​បាញ់​ទឹក​ពន្លត់​ទេ ព្រោះ​មាន​រថយន្ត​បាញ់​ទឹក​ធ្វើ​ផ្លូវជាតិ​លេខ ៥ របស់​ក្រុមហ៊ុន​(នឹម ម៉េង​) បាន​ជួយ​បាញ់​ពន្លត់​រលត់​ទាំងស្រុង​ហើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម