សន្តិសុខសង្គម
មន្រ្តីយោធាម្នាក់បេីករថយន្តពីខេត្តព្រះសីហនុមកបាញ់សម្លាប់ខ្លួនឯងនៅក្រុងដូនកែវ
មន្ត្រីយោធាម្នាក់មិនដឹងមានវិបត្តិអ្វីបានបេីករថយន្តចេញពីខេត្តព្រះសីហនុមកបាញ់សម្លាប់ខ្លួនឯងនៅក្នុងដីចំការរបស់ឳពុកម្តាយដែលស្ថិតនៅក្នុងភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ មានករណីមន្រ្តីយោធាម្នាក់ឈ្មោះ ហ៊ន ប៊ុណ្ណារ័ត្ន បម្រើការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ភូមិភាគទី៣ បាញ់សម្លាប់ខ្លួនក្នុងដីចំការស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ដោយមិនដឹងមូលហេតុ។

យោងតាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញមកខេត្តព្រះសីហនុដោយរថយន្តផ្ទាល់ខ្លួន គឺបានយកសោរបងពីពូនៅផ្ទះមកចាក់ចូលដីចម្ការឳពុកម្ដាយខ្លួន ស្រាប់តែមួយសន្ទុះក្រោយ ក៏លឺស្នូកាំភ្លើងសាច់ញាតិជនរងគ្រោះក៏ចូលមកមើលស្រាប់តែជនរងគ្រោះដេកស្លាប់នៅខ្ចុសក្នុងចម្ការតែម្ដង។ សាច់ញាតិជនរងគ្រោះ ក៏មិនទាន់ដឹងលម្អិតថា ជនរងគ្រោះមានវិបត្តិរឿងអ្វីនោះទេ ដែលឈានទៅដល់ការបាញ់សម្លាប់ខ្លួនឯងបែបនេះ៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ