សន្តិសុខសង្គម
ឃុំខ្លួន លោក ដេវិដ ឆាណាយវ៉ា បណ្ដោះអាសន្ន តាមដីកាបង្គាប់សាលាដំបូងខេត្តព្រះសីហនុ
សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក ដេវិដ ឆាណាយវ៉ា ជាបណ្ដោះអាសន្ន នៅមន្ទីរពន្ធនាគារខេត្តព្រះសីហនុ ក្រោមការចោទប្រកាន់ចំនួន ២ បទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ។

ដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ លោក ដេវិដ ឆាណាយវ៉ា ចេញដោយ លោក ផាត់ ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៣ បានឲ្យដឹងថា នៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន នៃសំណុំរឿងលេខ ៤៥២/០៣.០៥.២០២៣ លេខស៊ើបសួរ ៣៨៦ ប្រ.ក /០៣.០៥.២០២៣ លេខ៦៩៨ ដ.ប.ឃ.ខ/ឋ/២៣ ដោយ ៖

១/បានបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ ៥១ ឆ្នាំ(កើតថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ១៩៧២) ជនជាតិខ្មែរ (ដែលមានសាវតារជាតិដូចខាងលើ) ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
២/បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលយកជននេះ និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣/បង្គាប់ឲ្យគ្រប់ភ្នាក់ងារ នៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះ ត្រូវសហការអនុវត្តឲ្យបានល្អនៅក្នុងករណីចាំបាច់។

សូមបញ្ជាក់ថា លោក ដេវិដ ឆាណាយវ៉ា ត្រូវបានធនាគារកាណាឌីយ៉ា ប្ដឹងទៅ នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕
អត្ថបទ ៖ ស៊ុយ ចាន់ធា



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ