Connect with us

សន្តិសុខសង្គម

កម្លាំង​អាវុធហត្ថ​រាជធានី​ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុងចំណោម​២​នាក់ ​បន្លំ​ខ្លួន​ធ្វើជា​សមត្ថកិច្ច​ឆែកឆេរ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ធ្វើ​ការឃាត់ខ្លួន​យកទៅ​សួរនាំ ចំណែក​ម្នាក់ទៀត​គេចខ្លួនបាត់​ក្រោយពី​ពួកគេ​បន្លំ​ខ្លួន​ធ្វើ​ជា​សមត្ថកិច្ច​ឆែកឆេរ​ពលរដ្ឋ​តាម​ដងផ្លូវ​រក​គ្រឿងញៀន​តាម​ដងផ្លូវ​។

​សូម​រំលឹក​ផងដែរ​ថា កាលពី​វេលា​ម៉ោង ១១ និង​៣០ នាទី​យប់​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ បន្ទាប់ពី​ពិធី​បើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២(32nd SEA Games) និង អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២(12th ASEAN Para Games ) បានបញ្ចប់ យុវជន​មួយ​ក្រុម​បាន​ជិះ​ម៉ូតូ​បំណង​ទៅ​កន្លែង​ស្នាក់នៅ​ខណៈ​មកដល់​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ស្រាប់​តែមាន​បុរស​ពីរ​នាក់ ជិះ​ម៉ូតូ​ណៃ​ហ​ត ១​គ្រឿង ធ្វើខ្លួន​ឯង​ជា​សមត្ថកិច្ច មក​ចាប់​ឆែក​រក​គ្រឿងញៀន​និង​ប្រើ​ហិង្សា លើយុវជន​ម្នាក់​។ បន្ទាប់មក​ជន​ស៊ីវិល​ទាំងពីរ​នាក់​នោះ បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ចំណែក​ជនរងគ្រោះ មិន​ចង់​មានរឿង​វែងឆ្ងាយ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ រៀងៗ​ខ្លួន​ទៅ។

រហូតមកដល់​រសៀល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២៣​នេះ កម្លាំង​កងរាជអាវុធហត្ថ​ក៏​ស្រាវជ្រាវ​តាម​ចាប់​បុរស​ម្នាក់​យកទៅ​សួរនាំ​និង​ចាត់ការ​តាម​នីតិ​វិធី​៕

ដោយ ​៖ ​សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

ព័ត៌មានជាតិ២៩ នាទីutes មុន

ក្រសួងសុខាភិបាលដាក់ចេញវិធានការការពារនិងរក្សាសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំចិននិងវៀតណាម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ ថា នឹងជួបពូទីនឆាប់ៗ ចំណែក ភាគីអ៊ុយក្រែនឯណោះ ក៏ត្រៀមខ្លួនចរចាហើយដែរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៦មករា

ព័ត៌មានជាតិ៩ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម