សន្តិសុខសង្គម
Update៖ កូនស្រីជនរងគ្រោះ ខលទៅឪពុកម្តាយ ប៉ុន្មានថ្ងៃមុនថ្ងៃកើតហេតុ តែគ្មានអ្នកលើក
ករណីប្តីប្រពន្ធវ័យចំណាស់ស្លាប់ក្នុងផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង៣០នាទី នាថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទីតាំងផ្ទះរបស់ជនរងគ្រោះស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
ជុំវិញករណីខាងលើនេះ បើតាមប្រភពពីកូនស្រីបង្កើតរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ធូ អាយុ ៤២ ឆ្នាំ បានឲ្យដឹងថា ក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅ ពួកគាត់ជាកូនៗមិនបានមកលេងផ្ទះឪពុកម្តាយទេ ព្រោះតែរវល់ការងាររកស៊ីរៀងៗខ្លួនបែកឆ្ងាយពីពួកគាត់ ហើយគាត់នៅតែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះ ទើបមានហេតុការកើតឡើងពួកកូនៗមិនបានដឹងបែបនេះ។
ស្រ្តីជាកូនបន្តថា ស្ត្រីរងគ្រោះជាម្តាយមានជំងឺរ៉ាំរ៉ៃដេកនៅលើគ្រែផង មានតែឪពុកគាត់នៅមើលថែរាល់ថ្ងៃ ហើយពួកគាត់ជាកូនៗបាននាំគ្នាបែកទៅឆ្ងាយរៀងៗខ្លួន ដើម្បីប្រកបរបរចិញ្ចឹមជីវិត។
ស្រ្តីរូបនេះបានបញ្ជាក់ទៀតថា “មុនថ្ងៃកើតហេតុប៉ុន្មានថ្ងៃ ខ្ញុំបានទូរស័ព្ទមកឪពុកម្តាយខ្ញុំដែរ តែទាក់ទងមិនបាន ហើយខ្ញុំក៏ធ្វើហីៗទៅ ដោយមិននឹកស្មានថាមានរឿងនឹងកើតឡើងសោះ។ ពេលខ្ញុំទាក់ទងតាមទូរស័ព្ទមិនចូលលុះព្រឹកឡើងប្អូនប្រុសខ្ញុំមកមើលក៏ស្រាប់តែពួកគាត់ដេកស្លាប់ទាំងពីរនាក់សពឡើងហើមស្អុយបាត់ទៅហើយ ហើយខ្ញុំក៏រាយការណ៍ទៅសមត្ថកិច្ចតែម្តង”។
ជនរងគ្រោះដែលស្លាប់ដោយប្តីមានឈ្មោះ សូ សំអឿន ភេទប្រុស អាយុ ៧៦ ឆ្នាំ និងប្រពន្ធឈ្មោះ អិត លឿន អាយុ៦៦ ឆ្នាំ។ អ្នកទាំង២បានដេកស្លាប់ជាមួយគ្នានៅក្នុងផ្ទះ ដោយមិនដឹងមូលហេតុ រហូតសពមានសភាពហើមទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យកោសល្យវិច័យ និងស្របតាមការរៀបរាប់របស់កូនៗរបស់ជនរងគ្រោះផង ក្រុមជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា សាកសពជាប្តីស្លាប់ដោយសារគាំងបេះដូងចំណែកប្រពន្ធដោយសារមានជំងឺរ៉ាំរ៉ៃដេកកន្ទេលដើរទៅណាមិនរួច ដោយប្តីស្លាប់មុនគ្មានអ្នកមើលថែហើយស្របពេលអាកាសធាតុក្តៅផងនោះ ប្រពន្ធក៏ស្លាប់ទៅតាមក្រោយ ខណះដែលគ្មានអ្នកផ្តល់ទឹកនិងអាហារក៏ដាច់ខ្យល់ស្លាប់តែម្តង៕
អត្ថបទ៖ សៅ សារិទ្ធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?