សន្តិសុខសង្គម
ភ្ជួរដីចំការដាំពោត ប៉ះមីនតោន១គ្រាប់ ផ្ទុះបណ្ដាលឲ្យអ្នកបើកបរស្លាប់ម្នាក់
បាត់ដំបង ៖ ត្រាក់ទ័រ១គ្រឿងត្រូវបានខ្ទេច រួមនឹងអ្នកបើកបរម្នាក់ក៏ត្រូវបានស្លាប់ ខណៈដែលកំពុងភ្ជួរដីចំការដើម្បីដាំពោតក៏ស្រាប់តែភ្ជួរប៉ះចំគ្រាប់មីន១គ្រាប់ផ្ទុះផ្អើលអ្នកស្រុក។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទីចំណុចផ្ទះ អូរត្រាង ស្ថិតក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ង៉ែត ណារ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិពោជ្រៃ ឃុំសិរីមាជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបាត់បង់ជីវិត ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីដាំពោត និងត្រាក់ទ័រ១គ្រឿងខូចខាតទាំងស្រុង។

ប្រភពពីកន្លែង កើតហេតុបានបញ្ជាក់ថា ចំណុចផ្ទុះមីនខាងលើពីមុនមកគឺមិនដែលបានភ្ជួរនោះទេ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើរបាយការណ៍ និងប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ