Connect with us

សន្តិសុខសង្គម

លោក​អធិការរង​ខណ្ឌ​ច្បារអំពៅ​ ដាច់​សរ​សៃ​ឈាម​ខួរក្បាល​ស្លាប់​មួយ​ចំហៀង​ខ្លួន

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក សណ្តាប់ធ្នាប់​ចរាចរណ៍​បាន​ដា​ច់សរ​សៃ​ឈាម​ខួរក្បាល​ស្លាប់​មួយ​ចំហៀង​ខ្លួន​។

តាម​ប្រភពពី​លោក​គ្រី ហ៊ុ​ច មន្ត្រី​ប្រចាំការ​សាលា​ខណ្ឌ​ច្បារអំពៅ​និង​ជា​មិត្ត​ភ​ក្រ័​ជិតស្និទ្ធ​បាន​ប្រាប់​កម្ពុជា​ថ្មី​នេះ​ថា នៅ​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​១០ ​ខែឧសភា​នេះ ​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ​ កំពុង​ចុះ​សម្រួល​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ក៏​ស្រាប់​តែ​មាន​អាការៈ​វិលមុខ​ហើយ​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​បាន​ទូរ​សព្ទ​ទៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យបង្អែក​ខណ្ឌ​ច្បារអំពៅ​ដឹក​យក​ទៅធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជោ​រី ដែល​ស្ថិត​នៅក្បែរ​ចំណុច​ដែល​លោក​អធិការរង​កំពុង​បំពេញការងារ។

លោក​គ្រី ហ៊ុ​ច បាន​បញ្ជាក់​ថា ​មកដល់​វេលា​ម៉ោង​៨​និង​០០​នាទី​យប់​ថ្ងៃ​ដដែល​នេះ​ ស្ថានភាព​ជំងឺ​របស់លោក​អធិការរង​គឺ​ដាច់​សរ​សៃ​ឈាម​ខួរក្បាល​ស្លាប់​មួយ​ចំហៀង​ខាង​ស្តាំ​ និង​ប៉ះពាល់​ដល់​បេះដូង​ទៀតផង។

ប្រភពពី​មន្ត្រីនគរបាល​រួមការ​ងារ​បាន​ឲ្យ​ដឹង​ថា ​លោក​វរសេនីយ៍ទោ ឯក សារ៉ន តែង​ងើប​ពី​ដំណេក​នា​ពេល​ទៀបភ្លឺ​រាល់ថ្ងៃ​ដើម្បី​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ​ទើប​ជួប​ជំងឺ​លើស​សម្ពាធ​ឈាម​បែបនេះ​ទៅ​៕

ដោយ ៖ ន​រា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម