សន្តិសុខសង្គម
បើករថយន្ដចូលបាញ់ប្រហារប្ដីប្រពន្ធមួយគូដល់ក្នុងផ្ទះ
បុរសជាជនដៃដល់ម្នាក់បានបើករថយន្ដចូលបាញ់ប្រហារប្ដីប្រពន្ធមួយគូដល់ក្នុងផ្ទះបណ្ដាលឲ្យស្រ្តីជាប្រពន្ធស្លាប់ភ្លាមៗ និងបុរសជាប្ដីរងរបួសធ្ងន់។

ព័ត៌មានបឋមដែលក្រុមការងារទើបទទួលបានមុននេះ ករណីបាញ់ប្រហារនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្នុងភូមិទន្សោងស្លាប់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សេចក្ដីរាយការណ៍ជំហ៊ានដំបូងបានឲ្យដឹងថា ដើមឡើយគេឃើញជនសង្ស័យម្នាក់ចុះពីរថយន្ដមួយគ្រឿងដើរចូលក្នុងផ្ទះរបស់ជនរងគ្រោះ ក្រោយមកស្រាប់តែលឺសំឡេងស្នូរកាំភ្លើងផ្ទួនៗជាច្រើនគ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ដោយឡែកខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ក្រោយធ្វើសកម្មភាព។
បច្ចុប្បន្នកម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម បានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី៕
អត្ថបទ៖ សុខុម



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ