Connect with us

សន្តិសុខសង្គម

រថយន្ត​កែច្នៃ​បើកគេច​រថយន្តយីឌុប​ វេ​ក្រឡាប់​បះ​ជើង បណ្ដាលឲ្យ​ព្រះសង្ឃ៨អង្គ​របួសធ្ងន់​ស្រាល

បានផុស

នៅ

រតនគិរី ៖ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង​បើកបរ​ដឹក​ព្រះសង្ឃ​៨អង្គ​គេច​ពី​ថយន្ត​យីឌុប​នៅពីខាងមុខ​ វេចង្កូត​ក្រឡាប់​បះជើង​ខ្លួនឯង បណ្ដាលឲ្យ​ព្រះសង្ឃ៨អង្គ​រងរបួសធ្ងន់ស្រាល ។

​ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ខ្ទម​ចម្ការ​ឈ្មោះ សូ​ភី តាម​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិ​សា​យ៉ស់ ឃុំ​កា​ឡែ​ង ស្រុក​លំផាត់ ធ្វើដំណើរ​ចេញពី​ស្រុក​អូរ​យ៉ា​ដាវ ឆ្ពោះទៅ​ទឹកជ្រោះ​តំបន់​អូរ​ស៊ីន​លែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ក្ល​ល់ ថើ​ង អធិការ​ស្រុក​លំផាត់​បាន​ឲ្យ​ដឹង​ថា អ្នក​រួម​ដំណើរ​ភាគច្រើន​ជា​ព្រះសង្ឃ​ជិត​១០​អង្គ បាន​របួសធ្ងន់ ២​អង្គ និង​ម្នាក់ទៀត​ជា​ឧបាសក​របួសស្រាល ហើយ​បាន​ដឹក​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត និង​៦​អង្គ​ទៀត ​បញ្ជូន​តាម​រថយន្ត​ឯកជន និង​រថយន្ត​សង្គ្រោះ​របស់​ស្រុក​លំផាត់ យក​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​លំផាត់​ផងដែរ​។

លោក​ថា អ្នករងរបួស​ទាំងនោះ​នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដែរ ហើយ​រថយន្ត​ដែល​បាន​ក្រឡាប់​នោះ សមត្ថកិច្ច​ជំនាញ​បាន​រឹបអូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ២៧ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៥៦ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

Sokha Hotels

ព័ត៌មានពេញនិយម