សន្តិសុខសង្គម
បាញ់ ៦០ គ្រាប់ សាកអាវុធថ្មី ផ្អើលអ្នកស្រុក សមត្ថកិច្ចស្រាវជ្រាវចាប់បាន ៣ នាក់
សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនមនុស្សចំនួន ៣ នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធ ៦០ គ្រាប់ ផ្អើលអ្នកស្រុក នៅវាលស្រែ ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈក្រុមជនសង្ស័យឆ្លើយថា «ជាការសាកអាវុធដែលទើបទិញថ្មី។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលបន្ទុក បានឲ្យដឹងថា តាមបទបញ្ជាពីលោកស្នងការខេត្ត កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ លោកបានដឹកនាំកម្លាំងជំនាញរបស់ស្នងការ ចុះសហការជាមួយកម្លាំងអធិការនគរបាលស្រុកបាណន់ និងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់អាវុធខុសច្បាប់ចំនួន ០១ ករណី ពាក់ព័ន្ធនឹងការផ្ទុះអាវុធចំណុចខាងលើ ចំនួន ០៣ នាក់ និងដកហូតបានអាវុធខ្លី ០២ ដើម, គ្រាប់មួយចំនួន និងរថយន្តជាមធ្យោបាយផងដែរ។ ក្រោយធ្វើសកម្មភាពបាញ់បោះរួច ជនសង្ស័យ បានជិះរថយន្តចាកចេញពីទីកន្លែងនោះទៅបាត់ ដោយបន្សល់ទុកការងឿងឆ្ងល់ចំពោះមហាជននៅទីនោះ ហើយសមត្ថកិច្ចនគរបាលស្រុកបាណន់ ក៏បានធ្វើការស្រាវជ្រាវភ្លាមៗ តែម្ដង រហូតកំណត់បានមុខសញ្ញា។

ករណីខាងលើបើតាមសម្ដីលោកវរសេនីយ៍ទោ សំ វីរះ បានឲ្យដឹងថា កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ជនសង្ស័យបានប្រើប្រាស់អាវុធចំនួន ០៤ ដើម បាញ់អស់ ៦០ គ្រាប់ នៅទីតាំងខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល។ បន្ថែមនោះ ការបាញ់នេះជាការសាកអាវុធថ្មីរបស់ជនសង្ស័យដែលទើបទិញបាន។ ចំពោះមូលហេតុដែលគេទិញអាវុធមកប្រើប្រាស់ដោយខុសច្បាប់បែបនេះ គឺគេមានបំណងយកមកការពារខ្លួនប៉ុណ្ណោះ។
លោកបន្តថា ជនសង្ស័យចំនួន ០៣ នាក់ ដែលបានឃាត់ខ្លួននាពេលនេះរួមមាន ៖ ១-ឈ្មោះ ធុល សីហា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ២-ឈ្មោះ ទៀង ច័ន្ទឌីណា ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិចុងទំនប់ សង្កាត់ក្តុលដួនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ៣-ឈ្មោះ ស៊ីង កុកឃាង ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ចំណែកឯវត្ថុតាងដកហូតបានរួមមាន ៖ អាវុធខ្លីម៉ាក RETAY ពណ៌ខ្មៅ ចំនួន ០២ ដើម បង់ និងគ្រាប់មួយចំនួនផង។ រថយន្តម៉ាក PRUIS ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១០ ស្លាកលេខ ភ្នំពេញ 2BU-7671 មួយគ្រឿង។
លោក ឈឿង គឹមសុង បញ្ជាក់ថា ករណីនេះ នៅពេលនេះមានបក្ខពួកជនសង្ស័យផ្សេងទៀត រួមទាំងអាវុធខ្លីផង សមត្ថកិច្ចក៏កំណត់មុខសញ្ញាបានហើយដែរ កំពុងតាមប្រមាញ់យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់៕
អត្ថបទ ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក