សន្តិសុខសង្គម
មន្ទីរសុខាភិបាលរាជធានី សហការជាមួយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះឃាត់រថយន្តសង្គ្រោះ២គ្រឿងគ្មានច្បាប់អនុញ្ញាតគាបសង្កត់ពលរដ្ឋ
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះចាប់ដកហូតរថយន្តចំនួនពីរគ្រឿងជាប្រភេទរថយន្តសង្គ្រោះបន្ទាន់ដោយគ្មានច្បាប់អនុញ្ញាតផ្គេីនទៅនឹងសេក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដេីរដឹកអ្នកជំងឺតាមដងផ្លូវគាបសង្កត់យកលុយពីប្រជាពលរដ្ឋ។

ការចុះចាប់យករថយន្តសង្គ្រោះខាងលេីនេះបានធ្វេីឡេីងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចឃ្លាំង១កន្លែងស្ថិតក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះ ដឹកនាំដោយលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី លោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី និងលោក លឹម ចាន់រីណា ក្រឡាបញ្ជី និងលោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។ រថយន្តដែលចាប់យកទី១ប្រភេទរថយន្តស្តារិច ស្លាកលេខ ព្រៃវែង 2A 7774 ទី២រថយន្តស្តារិក ស្លាកលេខ ព្រះសុីហនុ 2B 4444 ។

សូមបញ្ជាក់ផងដែរ កាលពីព្រលប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុបសេះមាស ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធំ និងម៉ូតូហុងដាគុបបណ្ដាលឲ្យនារីម្នាក់ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។ បន្ទាប់មកក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ដោយមិនមានបិទស្លាកឡូហ្គោ សម្គាល់គ្លីនិកត្រឹមត្រូវ បានដឹកសពជនរងគ្រោះយកទៅស្រុកកំណើត ឯស្រុគីរីវង់ ខេត្តតាកែវ ដោយសាច់ញាតិជនរងគ្រោះបានអះអាងថា បានជម្រិតទាប្រាក់ចំនួន៤៥០ដុល្លារ ពីសាច់ញ្ញាតិជនរងគ្រោះ។

បើតាមការអះអាងពីអ្នកបើកបររថយន្តដឹកសពបានប្រាប់ឲ្យដឹងថា តម្លៃសេវាដឹកសពជនរងគ្រោះទៅដល់ស្រុកកំណើតតម្លៃ២៥០ដុល្លារនោះទេ ចំណែក២០០ដុល្លារទៀត គឺតម្លៃថ្នាំចាក់សាកសព ដោយមិនដូចការចោទប្រកាន់ពីសាច់ញាតិជនរងគ្រោះបានចោទប្រកាន់មកលើខាងររថយន្តដឹកសពនោះទេ។ បច្ចុប្បន្នរថយន្តខាងលេីបាននាំយកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យជាបណ្ណោះអាសន្ន៕
អត្ថបទ៖ សុខា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ