សន្តិសុខសង្គម
ស្នងការខេត្តមណ្ឌលគិរី នឹងបញ្ជូនសំណុំរឿងលោកចៅសង្កាត់រងរមនា ទៅតុលាការនៅល្ងាចនេះ
លោក សូ សុវណ្ណ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៧ ខែឧសភានេះ ថា ខាងសាលាក្រុងមិនឃាត់ខ្លួនជនសង្ស័យនោះទេ ដោយសារខាងដើមបណ្តឹង(ជនរងគ្រោះ)សុំសំណូមពរមិនឲ្យឃាត់ខ្លួនជនសង្ស័យ ដោយជនសង្ស័យបានធានានឹងព្យាបាលរបួសឲ្យ។ ហើយរឿងនេះលោកបានធ្វើរបាយការណ៍បញ្ជូនទៅព្រះរាជអាជ្ញាល្ងាចនេះដើម្បីអនុវត្តនីតិវិធីបន្ត។

លោកបន្តថា មុនពេលកើតហេតុជនរងគ្រោះបានប្រើពាក្យសម្តីធ្ងន់ៗមកលើជនសង្ស័យថា ឯងដើរតែលេង ហើយមានស្រីថែមទៀត ពេលនោះជនសង្ស័យឮក៏ខឹងយ៉ាងខ្លាំងទ្រាំមិនបានក៏ទាញកែវស្រាកំពុងផឹកមកគប់ជនរងគ្រោះត្រូវចំមុខបណ្តាលឲ្យរងរបួសធ្ងន់។ លោកថា ប៉ុន្តែជនរងគ្រោះមិនបានប្ដឹងផ្ដល់នោះទេ ឲ្យតែជនសង្ស័យព្យាបាលរបួសបានហើយ បើទោះបីយ៉ាងណាក៏ដោយ រឿងនេះមិនឲ្យចប់ទេនេះ ជារឿងបវេណីនៅតែអនុវត្តបន្ត សុំគោលការណ៍ពីតុលាការ ត្រូវចាប់ឬឃាត់ខ្លួន យើងមិនបញ្ចប់រឿងនេះនៅនគរបាលយុត្តិធម៌នោះទេ។
បន្ទាប់ពីកើតមានករណីហិង្សាដ៏កក្រើកនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដោយជនសង្ស័យឈ្មោះ ហួរ ណារិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្នង មុខរបរ ចៅសង្កាត់រង នៃសង្កាត់រមនា មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី(ក្រៅឃុំ)។ រីឯជនរងគ្រោះឈ្មោះ ជ្រាង ណើប ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិព្នង មន្ត្រីចូលនិវត្តន៍ នៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី(របួសធ្ងន់)។

ក្នុងនោះ ក៏មានវត្តមានជនសង្ស័យ និងជនរងគ្រោះ ចូលរួមផឹកស៊ីផងដែរ។ លុះស្រវឹងរៀងខ្លួន ក៏កើតជាទំនាស់ពាក្យសម្ដីខ្លាំងក្លារវាងជនសង្ស័យ ដែលជាចៅសង្កាត់រងរមនា និងជនរងគ្រោះ។ ភ្លាមនោះស្រាប់តែលោក ហួរ ណារិន ចៅសង្កាត់រង នៃសង្កាត់រមនា បានទាញកែវស្រាគប់ទៅលើឈ្មោះ ជ្រាង ណើប ទាំងកម្រោល បណ្ដាលឲ្យរងរបួសក្បាលហូរឈាមស្រោចពេញមុខរបួសធ្ងន់។
ក្រោយកើតហេតុ ជនសង្ស័យមិនត្រូវបានឃាត់ខ្លួននោះឡើយ ខណៈសមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យ បានត្រឹមកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ យ៉ាងណាក៏ដោយ មហាជនទូទៅកំពុងរង់ចាំតាមដានមើល ចំណាត់ការរបស់តុលាការខេត្តមណ្ឌលគិរី ក្នុងការអនុវត្តច្បាប់ទៅលើលោក ហួរ ណារិន ចៅសង្កាត់រង នៃសង្កាត់រមនា។ ខណៈរូបលោក ជាមន្ត្រីអាជ្ញាធរ ដែលជាគំរូល្អសម្រាប់ពលរដ្ឋ បែរជាផឹកស៊ីស្រវឹង ប្រើអំពើហិង្សាដ៏សាហាវព្រៃផ្សៃ៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?