Connect with us

សន្តិសុខសង្គម

មេក្លោងជួញដូរថ្នាំញៀនត្រូវចាប់ខ្លួន ក្រោយពីផ្ទុះអាវុធហើយរត់គេចខ្លួនជិតកន្លះឆ្នាំ

បានផុស

នៅ

ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរដ៏ធំមួយ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ តាមប្រមាញ់រហូតឈានដល់ការចាប់ខ្លួន ក្រោយពីជនសង្ស័យរូបនេះបានរត់គេចខ្លួនអស់ជិតកន្លះឆ្នាំ ដោយសារការផ្ទះអាវុធខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២១និង១០នាទី នៅចំណុចក្រុមទី០៩ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរង ទទួលផែនគ្រឿងញៀន សហការជាមួយយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដោយអនុវត្តន៍តាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត ហើយក៏មានការឯកភាពពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា សាលាដំបូងខេត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះកិច្ចប្រតិបត្តិការបង្រ្កាបករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីនេះ គឺ ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ គុណ សុវណ្ណដារ៉ា ហៅ ទូច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្រុមទី០៨ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០៥ ថង់ ទម្ងន់ ៦,៨០ ក្រាម ម្សៅថ្នាំញៀនពណ៌ស ស្រអាប់ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៧ថង់ ទម្ងន់ ៥,៣៩ក្រាម ថ្នាំគ្រាប់ពណ៌ខៀវរាងមូលសំប៉ែតមានអក្សរk ចំនួន០២គ្រាប់ ទម្ងន់ ១,០៩ក្រាម សង្ស័យមានសារធាតុញៀន ថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន សម្ភារ:កែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន កាតវីងចំនួន០១ កាបូបលុយចំនួន០១ ទូរស័ព្ទដៃចំនួន០២គ្រឿង ។

គួរបញ្ជាក់ថា ជនត្រូវចោទខាងលើ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៦ ត.ព្រ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ របស់លោកគឹម ហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ពីបទ សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងផ្ទុះអាវុធចំនួន២គ្រាប់ ប្រព្រឹត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចភូមិបាឡាត់ ឃរា ស្រុកសង្កែ ខេត្តបាត់ដំបង ពេលសមត្ថកិច្ចទៅដល់ បានរត់គេចខ្លួនបាត់ស្រមោល បច្ចុប្បន្នកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ ÷ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១២ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៩ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ២០ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម