សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ឆបោកប្រាក់ជាង ១៤ម៉ឺនដុល្លារ តាមតេឡេក្រាម
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា នាយកដ្ឋាន បានឃាត់ជនសង្ស័យមួយរូប បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះមួយចំនួនលើការលួចចូលគ្រប់គ្រងបណ្តាញសង្គមតេឡេក្រាម (Telegram) ឆបោកប្រាក់ក្រោមរូបភាពប្តូរប្រាក់ ទូទាត់ថ្លៃទំនិញ ឬខ្ចីប្រាក់ ឱ្យផ្ទេរតាមរយៈធនាគារ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានបានសហការជាមួយ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ ស៊ើបអង្កេត លើករណីឆបោកប្រាក់ដូចរូបភាពខាងលើចំនួនទឹកប្រាក់ ១៤៣ ៥៦០ ដុល្លារ (ដប់បួនម៉ឺនបីពាន់ប្រាំរយហុកសិបដុល្លារ) រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យភេទប្រុសម្នាក់។ នាយកដ្ឋានបានបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន ដោយកុំផ្តល់លេខសម្ងាត់សម្រាប់ចូលក្នុងគណនីផ្សេងៗ នៅពេលដែលមានការស្នើសុំតាមរយៈទូរស័ព្ទ ឬតាមរយៈសារដែលបានទទួល ព្រោះជនខិលខូចអាចបន្លំជាបុគ្គលិករបស់ក្រុមហ៊ុនដើម្បីទាមទារលេខសម្ងាត់ ដើម្បីចូលទៅគ្រប់គ្រងគណនីបណ្តាញសង្គម។ សម្រាប់គណនីធនាគារ សូមកុំលក់ ឬឱ្យអ្នកដទៃខ្ចី គ្រប់គ្រង និងប្រើប្រាស់ ព្រោះអាចជាការទទួលផលនៃបទល្មើសជាយថាហេតុ ដែលបណ្តាលឱ្យម្ចាស់គណនីធនាគារទទួលខុសត្រូវចំពោះមុខច្បាប់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី