សន្តិសុខសង្គម
សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះរដ្ឋបាលតំបន់ស្មុគស្មាញ ឃាត់ខ្លួនមនុស្ស ៧ នាក់
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះរដ្ឋបាលតំបន់ដែលស្មុគស្មាញ ឃាត់ខ្លួនជនសង្ស័យ ៧ នាក់ សង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ នៅភូមិព្រៃទា ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចៀសវាងកើតមានបទល្មើសលួច ឆក់ ប្លន់ ទើបកម្លាំងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងរដ្ឋបាលសង្កាត់ចោមចៅទី ៣ ចុះធ្វើរដ្ឋបាលក្នុងភូមិតំបន់ស្មុគស្មាញតាមបន្ទប់ជួល ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ៧ នាក់ និងដកហូតសម្ភារៈជក់គ្រឿងញៀន ឧបករណ៍កាច់សោ.ក ម៉ូតូ និងម៉ូតូគ្មានស្លាកលេខមួយគ្រឿង។

ជនសង្ស័យក្រោយឃាត់ខ្លួន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ ៖ សុខា




-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច