Connect with us

សន្តិសុខសង្គម

ផ្ទះចំនួន ៥៨ ខ្នងក្នុងស្រុកសង្កែរងការខូចខាតដោយសារខ្យល់កន្ត្រាក់

បានផុស

នៅ

ឃុំចំនួន៨ ក្នុងទឹកដីស្រុកសង្កែ ខេត្តបាត់ដំបងរងការវាយប្រហារពីខ្យល់កន្ត្រាក់ ទាំងលំនៅឋាន សាលារៀន បណ្តាលឱ្យខូចខាតអស់ជាច្រើនខ្នង។

នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥ល្ងាច មានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ដោយលាយឡំនឹងខ្យល់កន្ត្រាក់​ដែលបានបោកបក់មកជាមួយផង ហើយបានបោកចូលទៅលើឃុំចំនួន៨ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃុំទាំង៨ដែលរងគ្រោះដោយគ្រោះធម្មជាតិនេះ គឺឃុំរកា ឃុំតាប៉ុន ឃុំអូរដំបង១ ឃុំអូរដំបង២ ឃុំកំពង់ព្រៀង ឃុំវត្តតាមិម ឃុំកំពង់ព្រះ និងឃុំអន្លង់វិល ដែលបណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៥៨ ខ្នងផ្ទះ និងសាលារៀន ២ ខ្នង។

នៅភូមិតាហែន១ ភូមិតាហែន២ ក្នុង ឃុំរកា ៣ ខ្នងផ្ទះ និងសាលារៀន ១ ខ្នង នៅភូមិតាប៉ុន ភូមិបឹងទឹម ភូមិស្វាយស និង ភូមិសម្តេច ក្នុងឃុំតាប៉ុន ៧ ខ្នងផ្ទះ នៅភូមិអូរបោះពោធិ៍ ក្នុង ឃុំអូរដំបង១ ចំនួន៤ ខ្នងផ្ទះ នៅភូមិស្វាយធំ ភូមិស្វាយជ្រំ ភូមិអូរដំបង និង ភូមិកំពង់ម្ដោក ក្នុងឃុំអូរដំបង២ ចំនួន ៣៣ ខ្នងផ្ទះ នៅភូមិថ្មី ក្នុងឃុំកំពង់ព្រៀង ៣ ខ្នងផ្ទះ នៅភូមិកំពង់អំពិល ក្នុង ឃុំវត្តតាមិម ៥ ខ្នងផ្ទះ និងសាលាមត្តេយ្យសហគមន៍ ១ ខ្នង និងនៅភូមិជំនីក ក្នុងឃុំអន្លង់វិល ៣ ខ្នងផ្ទះ តែមិនមានការប៉ពាល់ដល់អាយុជីវិតមនុស្សឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងសាធារណការព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នកក្លែងបន្លំជាអ្នកផ្ដល់សេវារបស់ក្រសួង

ព័ត៌មានជាតិ៣១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អប់រំ៖ កម្មវិធី YSEALI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសមត្ថភាពយុវជននៅកម្ពុជាកាន់តែប្រសើរ

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

តម្លៃប្រេងកើនខ្ពស់បំផុត​ក្នុងរយៈពេល​​៣ខែ ជុំវិញទណ្ឌកម្មថ្មីរបស់​អាមេរិក​លើ​រុស្ស៊ី​

ព័ត៌មានជាតិ៣៨ នាទីutes មុន

ឈ្វេងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋាន​​ ដែលអភិវឌ្ឍសមត្ថភាពមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រសួងបរិស្ថាន កំពុងរៀបចំទីលានទុកដាក់សំរាមឱ្យបានត្រឹមត្រូវទូទាំងប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម