Connect with us

សន្តិសុខសង្គម

ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ នៅតែបន្តយាយីមកលើខេត្តបាត់ដំបង

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកថ្មគោលរងការបំផ្លាញដោយសារកម្លាំងខ្យល់កន្ត្រាក់ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានរន្ទះបាញ់សម្លាប់មនុស្ស និងសត្វគោដំណាលគ្នានៅក្នុងក្រោលគោតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងលើរបាយការណ៍ហេតុការណ៍នៃគ្រោះធម្មជាតិនេះ បានកើតឡើងទៅលើស្រុកចំនួនពីរគឺស្រុកថ្មគោល និងស្រុកបាណន់។ គឺកាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖០០ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ៤ ខ្នងផ្ទះនៅក្នុងភូមិសាស្ត្រ ភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល។ 

ផ្ទះជនរងគ្រោះមានឈ្មោះ ១.ឈ្មោះ ហ៊ាន ហាច ភេទប្រុស អាយុ ៦៥ឆ្នាំ ២.ឈ្មោះ ហាច ស្រីនិច ភេទស្រី អាយុ ៣៧ឆ្នាំ ៣.ឈ្មោះ ចាប ឆៀន ភេទស្រី អាយុ ៣៥ឆ្នាំ និង ៤.ឈ្មោះ ថន សាណាម ភេទស្រី អាយុ ៣៣ឆ្នាំ។

នៅវេលាម៉ោង ១៧៖៣០នាទី ថ្ងៃដដែលក៏មានករណីគ្រោះធម្មជាតិមួយកើតឡើង នៅក្នុងស្រុកបាណន់ដោយរន្ទះបាញ់បានបាញ់ទៅលើប្រជាកសិករម្នាក់ដែលកំពុងបញ្ចូលគោទៅក្នុងក្រោល បណ្តាលឱ្យស្លាប់មនុស្សម្នាក់មានឈ្មោះ អ៊ុន សាន់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅក្រុមទី១០ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ នៅក្នុងរោងគោ ជាប់ប្រឡាយចិនខាងកើតផ្ទះរបស់ខ្លួនចម្ងាយប្រហែល២០០ម៉ែត្រ និងបណ្តាលឱ្យងាប់សត្វគោចំនួន ៣ក្បាល ផងដែរ ក្នុងពេលតែមួយ ដែលបច្ចុប្បន្នក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណីហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៤ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម