សន្តិសុខសង្គម
ផ្ទុះមីនពីរគ្រាប់ នៅក្បែព្រំដែនរបួសថៃម្នាក់ និងយោធាកម្ពុជាម្នាក់
សំឡេងផ្ទុះគ្រាប់មីន បានលាន់ឮកងរំពងព្រៃ កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច ចន្លោះបង្គោលព្រំដែនលេខ ៣៩ និង ៣៩ GPS លេខ TA ៦៣១៦១៤២៨៧៩ នៅជាប់ព្រំដែនកម្ពុជា ថៃ ក្នុងឃុំគោកល្មៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមនុស្សពីរនាក់ជនជាតិថៃម្នាក់ និងខ្មែរម្នាក់រងរបួសធ្ងន់ធ្ងរ ក្រោយពីពួកគេ បានដើរលុកលុយចូលព្រៃទឹកដីកម្ពុជា ដើម្បីរករុក្ខជាតិនានា។យោងតាមការផ្សាយរបស់គេហទំព័ររបស់ប្រទេសថៃមួយចំនួនបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានស្ត្រីជនជាតិថៃម្នាក់ឈ្មោះ សំរិទ្ធ រួយរីន អាយុ៤៦ឆ្នាំ រស់នៅក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ បានធ្វើដំណើរចូលទៅក្នុងព្រៃ ដើម្បីដើររករុក្ខជាតិនានា ដោយបានចូលមកក្នុងទឹកដីកម្ពុជាប្រមាណ២០០ម៉ែត្រ។

ព័ត៌មានបានបន្តថា លុះពេលដើរដល់ចំណុចខាងលើក៏បានជាន់ទៅលើគ្រាប់មីន មិនស្គាល់ម៉ាក បណ្តាលឱ្យដាច់ កជើងឆ្វេងម្ខាង និងរងរបួសពេញផ្ទៃមុខ។ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីកម្លាំងកងរយលេខ ១២០៣ រួចមក កម្លាំងយោធាព្រំដែនលេខ១២ និងកម្លាំងតម្រួតខេត្តស្រះកែវ បានធ្វើការទំនាក់ទំនងមកខាងភាគីកម្ពុជាឱ្យជួយអន្តរាគមន៍។
នៅពេលនោះដែរកម្លាំងយោធាកម្ពុជា ក៏បានធ្វើដំណើរចូលទៅយកស្ត្រីរងគ្រោះដែលជាជនជាតិថៃ ចេញពីក្នុងព្រៃ ក៏បានជាន់មីនផ្ទុះឡើង១គ្រាប់ទៀត បណ្តាលឱ្យមន្ត្រីយោធាកម្ពុជាម្នាក់រងរបួសពេញផ្ទៃមុខ ទើបធ្វើការដកថយដើម្បីឱ្យក្រុមសុីម៉ាក់ធ្វើការត្រួសត្រាយផ្លូវជាមុនសិន។ ភាគីកម្ពុជា ដែលរងគ្រោះមានឈ្មោះ សេង ឆន អាយុ៤៩ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបឋមនៅក្នុងមន្ទីរពេទ្យស្រុកថ្មពួក ក្រោយមកក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកមង្គលបូរីវិញហើយ។
ដោយឡែក រហូតដល់វេលាម៉ោង ១ និង ៤៥ នាទីរសៀល ទើបសមត្ថកិច្ចយកស្ត្រីថៃចេញពីព្រៃបាន ដោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញប្រាថេត ដើម្បីកាត់ជើង និងព្យាបាល ៕
អត្ថបទ ÷ សោ និយមរ័ត្ន




-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១១ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា