សន្តិសុខសង្គម
ព្រោះតែលុយ២ម៉ឺនរៀល ធ្វើឱ្យបុរសម្នាក់ ក្លាយជាឃាតក
ភ្នំពេញ ៖ បុរសម្នាក់បានយកកាំបិតចុងស្រួចចាក់ទៅលើបុរសម្នាក់ទៀតបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីពួកគេអង្គុយផឹកស៊ីជុំគ្នាហើយទំនាស់រឿងលុយចំនួន២ម៉ឺនរៀលថ្លៃបញ្ចាំធុងបាស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ គីម ប្រាក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៤B នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនដៃដល់មានឈ្មោះ ប៉ុន វ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃក្មេង ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមកាបំភ្លឺរបស់ឈ្មោះ ហ៊ុយ គន្ធា ភេទស្រីអាយុ ៥៣ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះនឹងជនសង្ស័យខាងលើអង្គុយផឹកស៊ីគ្នា៤នាក់ នឹងមានចាក់ធុងបាស់ច្រៀងផងដែរ។ លុះពេលបន្តិចក្រោយមកជនសង្ស័យខាងលើបានយកធុងបាសនេះមកបញ្ចាំរូបគាត់ចំនួន២ម៉ឺនរៀល បន្ទាប់មកជនសង្ស័យក៏យកលុយទៅទិញស្រាបៀផឹករួមគ្នា។ ក្រោយពីផឹកស្រាបៀអស់ជនសង្ស័យក៏បានចេញទៅវិញបាត់លុះមួយសន្ទុះក្រោយមកជនសង្ស័យក៏ត្រលប់មកវិញហើយទារយកធុងបាស់វិញ តែនាងខ្ញុំមិនឱ្យដោយប្តីនាងខ្ញុំប្រាប់ថាយកលុយឱ្យគាត់នឹងឱ្យធុងបាស់វិញ ពេលនោះជនសង្ស័យក៏បានស្រែកជេរ
ប្រមាថកូនស្រីរបស់ខ្ញុំ នឹងនិយាយថា ធ្លាប់ដេកជាមួយទៀតផង ពេលនោះ ប្តីគាត់ក៏បានមកតាមហើយក៏ត្រូវជនសង្ស័យយកកំបិតចាក់ស្លាប់តែម្តង។
ក្រោយពីចាក់ជនរងគ្រោះហើយ ជនសង្ស័យក៏ទាញម៉ូតូប្រុងជិះចេញត្រូវបានប្រពន្ធជនរងគ្រោះទាញបណ្ដាលឱ្យដួលម៉ូតូក៏រត់ចោលម៉ូតូបាត់តែម្ដង។ ចំណែកឯជនរងគ្រោះដោយត្រូវរបួសឈាមហូរច្រើនពេកក៏ដើរមកដេកលើគ្រែដែលនៅមុខរោងចក្រ រួចក៏ស្លាប់បាត់បង់ជីវិតតែម្ដងទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដោយយកខ្សែមកហ៊ុំព័ទ្ធជុំវិញនិងយកប្រពន្ធរបស់ជនសង្ស័យនិងប្រពន្ធជនរងគ្រោះទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីបន្តតាមនីតិវិធី។ ចំណែកសពសមត្ថកិច្ចពិនិត្យ និងធ្វើកោសល្យវិច្ច័យរួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សុខា



-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?